ការនាំចេញបន្លែ និងផ្លែឈើគ្រោងនឹងលើសពី៧ពាន់លានដុល្លារអាមេរិក
(VOVWORLD) - យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ការនាំចេញ បន្លែ និងផ្លែឈើក្នុងខែមិថុនាឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ជិត ៧៨០ លានដុល្លារអាមេរិក។
រូបថត៖ VOV |
ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ បន្លែ និងផ្លែឈើនាំមុខគេអំពីការនាំចេញមុខទំនិញកសិផល ជាមួយនឹងទំហំពាណិជ្ជកម្មប្រមាណ ៣.៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ក្នុងនោះ ផ្លែទុរេន ស្រកានាគ និងចេកសុទ្ធតែជាផលិតផលផ្លែឈើដែលរួមចំណែកយ៉ាងសំខាន់ទៅក្នុងកំណើននាំចេញក្នុងឆមាសទី ១ ឆ្នាំ ២០២៤។ ទន្ទឹមនឹងនោះ ផលិតផលកែច្នៃ និងទីផ្សារសំខាន់ៗក៏បានកត់សម្គាល់ការកើនឡើងពី ១០ ទៅ ៥៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។
ទីផ្សារនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមគឺ៖ ចិន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន និងថៃ។ លោក Nguyen Thanh Binh ប្រធានសមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានមានប្រសាសន៍ថា៖ ទិន្នផលផ្លែឈើនិងបន្លែកើនឡើងប្រហែល ៦% ក្នុងមួយឆ្នាំ។ បរិមាណផ្គត់ផ្គង់ធំ និងស្ថិរភាពណាស់។ ទីពីរគឺតម្រូវការរបស់ទីផ្សារពិភពលោកបានកើនឡើង ហើយចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ ២០២៤ វិស័យផ្លែឈើ និងបន្លែរបស់វៀតណាមនៅតែមានលក្ខខណ្ឌអំណោយផលដើម្បីអភិវឌ្ឍន៍ផងដែរ។
ចិននៅតែជាទីផ្សារសំខាន់សម្រាប់បន្លែ និងផ្លែឈើ នៅពេលដែលផ្លែឈើជាង ១០ ប្រភេទត្រូវបាននាំចេញជាផ្លូវការ។ ថ្មីៗនេះ វៀតណាម និងចិនបានបញ្ចប់ការចរចាលើពិធីសារថ្មីដើម្បីបើកការនាំចេញទុរេនក្លាសេ ផ្លែផាសិន ម្ទេស និងដូងស្រស់ ដែលគ្រោងចុះហត្ថលេខាក្នុងឆមាសទីពីរនៃឆ្នាំនេះ។
ជាមួយនឹងកន្លាំងចលករ និងសន្ទុះកំណើននាពេលបច្ចុប្បន្ន វិស័យផ្លែឈើ និងបន្លែមានទំនុកចិត្តថាអាចសម្រេចបានតម្លៃប្រាក់នាំចេញឯតទគ្គកម្មពី ៧ ទៅ ៧.៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ៕