កិច្ចប្រជុំគណះកម្មាធិការ​មជ្ឈឹមដឹកនាំ​ការ​កសាង​គំរោងពិសោធ ន៍រូបសណ្ឋានរៀបចំរដ្ឋអំណាចទីក្រុង ​

    នាព្រឹកថ្ងៃទី 16 ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Xuan Phuc ប្រធានគណះកម្មាធិការ​ មជ្ឈឹម ដឹកនាំ​ ​​ការ​កសាង​គំរោងពិសោធន៍ ​រូបសណ្ឋាន រៀបចំរដ្ឋអំណាចទីក្រុង ​បានធ្វើអធិបតីកិច្ចប្រជុំ ​លើក​ទីមួយ​។ ថ្លែង មតិ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc ​បានលើក​ច្បាស់ថា៖ ការកសាង ​ គំ
រោងពិសោធន៍  រូបសណ្ឋាន​ រៀបចំ​រដ្ឋ​អំណាច​ទីក្រុង ​ជា​ជំហាន​មួយ ​អនុវត្ត ឯកសារ មហាសន្និបាតបក្ស ​លើកទី​ 11​ អំពី ​រដ្ឋអំណាច​ដំបន់​ ​ទន្ទឹមនឹងនោះ អនុវត្តតាម  ការ បញ្ជាណែនាំ របស់គណះ​លេខាមជ្ឈឹម​បក្ស ​អំពី​ការកសាង និង ដាក់ជូន គំរោង
ពិសោធន៍​​ក្នុងឆ្នាំនេះ។  ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖​ក្នុង
សភាពការណ៍ ​ដែល​រដ្ឋធម្មនុញ្ញ ​ឆ្នាំ 1​992​ ​​កំពុងបានស្រាវជ្រាវ ធ្វើវិសោធនកម្ម ​បំ
ពេញ បន្ថែម ការកសាង​និងអនុវត្ត​ ការ​កសាង គំរោងពិសោធន៍​រូបសណ្ឋាន រៀបចំ
រដ្ឋអំណាច​ទីក្រុង នៅជាមូលដ្ឋាន​ដើម្បី​ផ្ដើមគំនិត ធ្វើវិសោធនកម្ម បំពេញ​បន្ថែម  បណ្ដាការកំណត់ក្នុងរដ្ឋធម្មនុញ្ញ​ អំពី​ រដ្ឋ​អំណាចដំបន់ ផង ។

          នៅកិច្ចប្រជុំ បណ្ដាសមាជិកគណះកម្មាធិការដឹកនាំ បានពិភាក្សារ និងផ្តល់​មតិ
ដ៏  សំខាន់ជាច្រើន ចូលក្នុងពង្រាង​គំរោង​នៃគំរោងការណ៍​​​ ពិសោធន៍៕

 កិច្ចប្រជុំគណះកម្មាធិការ​មជ្ឈឹមដឹកនាំ​ការ​កសាង​គំរោងពិសោធ ន៍រូបសណ្ឋានរៀបចំរដ្ឋអំណាចទីក្រុង ​ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានគណះកម្មាធិការ​ មជ្ឈឹម ដឹកនាំ​ ​​ការ​កសាង​គំរោងពិសោធន៍ ​រូបសណ្ឋាន រៀបចំរដ្ឋអំណាចទីក្រុង ​បានធ្វើអធិបតីកិច្ចប្រជុំ ​(http://baodientu.chinhphu.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ