កិច្ចប្រជុំ SOM ASEAN , SOM ASEAN +3 និង SOM EAS
|
កិច្ចប្រជុំ SOM ASEAN +3 |
(VOV)_នាថ្ងៃទី៦ និងទី៧ ឧសភា នៅទីក្រុង Luang Prabang (ប្រទេសឡាវ)បាន
ប្រព្រឹត្តទៅបណ្ដាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) របស់បណ្ដាប្រទេសជាសមាជិកអាស៊ាន
អាស៊ាន+៣ (រួមមានកូរ៉េខាងត្បូង ជប៉ុននិងចិន) និងសន្និសីទជាន់ខ្ពស់អាស៊ីខាង
កើត (EAS) គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Le
Hoai Trung ប្រធាន SOM ASEAN – VIET NAM អញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។
នៅកិច្ចប្រជុំ SOM ASEAN បណ្តាប្រទេសបានសន្យា អនុវត្តទស្សនះសហគមន៍អា
ស៊ាន ប្រកបដោយប្រសិទ្ធិភាព ជាក់ស្ដែង។ ស្ដីអំពីកិច្ចសហប្រតិបត្តិការអាស៊ាន
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖ វៀត
ណាមសន្យានឹងរួមសហការជិតស្និទ្ធិជាមួយប្រទេសអាស៊ានទាំងឡាយ អនុវត្តផែន
ការមេ អំពីនយោបាយ សន្តិសុខអាស៊ាន ២០១៥ បន្តម្ចាស់ការនិងសកម្ម រួមចំ
ណែកចំពោះអាស៊ាន។
ចំពោះបំរ៉ែបំរួលដ៏ស្មុគ្រស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ប្រទេសជា
ច្រើនបានសម្ដែងនូវការព្រួយបារម្ភ អំពីការគំរាមគំហែងសន្តិភាពស្ថិរភាព នៅ
ក្នុងតំបន់ ហើយអំពាវនាវអោយភាគីនានាត្រូវដោះស្រាយជំលោះដោយសន្តិវិធី
គោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពី
ច្បាប់សមុទ្រ នាឆ្នាំ ១៩៨២…ជាដើម៕