កិច្ចព្រមព្រៀងដៃគូរឆ្លងប៉ាស៊ីហ្វិកនឹងបានសំរេចយ៉ាងឆាប់ៗ

កិច្ចព្រមព្រៀងដៃគូរឆ្លងប៉ាស៊ីហ្វិកនឹងបានសំរេចយ៉ាងឆាប់ៗ - ảnh 1
កិច្ចព្រមព្រៀងដៃគូរឆ្លងប៉ាស៊ីហ្វិកនឹងបានសំរេចយ៉ាងឆាប់ៗ


       VOV-ថ្នាក់ដឹកនាំបណ្ដាប្រទេសចូលរួមការចរចារកិច្ចព្រមព្រៀងដៃគូរ​ឆ្លង
​ប៉ាស៊ីហ្វិក (TPP) ក្នុងនោះមានវៀតណាមផង បានអះអាងការប្តេជ្ញាចិត្តឲ្យរួច
រាល់កិច្ច​ព្រមព្រៀងនេះសំដៅជំរុញ ពាណិជ្ជកម្មសេរីនិងវិនិយោគក្នុងដំបន់។
សេចក្តី​ប្រកាសបាននាំចេញនាព្រឹកថ្ងៃទី១១កញ្ញា (តាមម៉ោងវៀតណាម) ក្នុង
ឱកាសវង់​ចរចារកិច្ចព្រមព្រៀងដៃគូរឆ្លងប៉ាស៊ីហ្វិកលើកទី១៤កំពុងប្រព្រឹត្តទៅ
នៅរដ្ឋ Virginia-អាមេរិក។ បណ្ដាថ្នាក់ដឹកនាំបានសំដែងនូវជំនឿជាក់ថា​ជាមួយ
វឌ្ឍនភាព​ដែលទទួលបានក្រោយរយៈវង់ចរចារចំនួន១៣មក គោលដៅសំរេច
កិច្ច​ព្រម​ព្រៀង TPP កំពុងស្ថិតក្នុងបាតដៃ បើកចេញនូវអនាគតពោពេញទៅ
ដោយក្តី​សង្ឃឹមចំពោះសេរីភាពពាណិជ្ជកម្មលើដំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។
កិច្ច​ព្រម​ព្រៀង TPP ត្រូវបានប្រទេសប៊្រុយណេ ឈីលី ញូវសេឡែន និងសង្ហបុរីចុះ​ហត្ថលេខានាឆ្នាំ២០០៥។ នាបច្ចុប្បន្ន វៀតណាម អាមេរិក អូស្ត្រាលី ម៉ាឡេស៊ី​និង​ប៉េរូកំពុងចរចារដើម្បីចូលរួម។

        TPP ត្រូវបានសង្ឃឹមនឹងបង្កការលោតផ្លោះមួយដើម្បីវៀតណាមជំរុញការ​នាំចេញនិងលើកកំពស់សម័ត្ថភាពប្រគួតប្រជែងក្នុងប្រទេស។ ប្រសិនបើការ​
ចរចារ​ទទួលបានជោគជ័យ នៅចំពោះមុខបណ្ដាមុខទំនិញនាំចេញសំខាន់​
របស់​វៀតណាមដូចជាកាត់ដេរស្បែកជើងជលផលជាដើមនឹងបានលើកលែង​រឺបន្ថយពន្ធគួរឲ្យកត់សម្គាល់ក្នុងពេលនាំចូលបណ្ដាទីផ្សារអាមេរិក អូស្ត្រាលីនិង​
ប្រទេសដៃគូរផ្សេងៗ។​ តាមការគ្រោងទុកជាមុនរបស់អ្នកជំនាញការអាមេរិកថា
TPP នឹងនាំមកឲ្យវៀតណាមចំនួនប្រាក់ប្រមាណ៣៦ពាន់លានដុល្លារអាមេរិក
ស្មើនឹង១៥,៥% GDP នាឆ្នាំ២០២៥ កំរិតខ្ពស់បំផុតក្នុងបណ្ដាប្រទេសចូលរួម​កិច្ច​
ព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ