កិច្ចព្រមព្រៀងថាមពលនុយគ្លេអ៊ែរស៊ីវិល៖វៀតណាមនិងអាមេរិកមានផលប្រយោជន៍ដូចគ្នា

កិច្ចព្រមព្រៀងថាមពលនុយគ្លេអ៊ែរស៊ីវិល៖វៀតណាមនិងអាមេរិកមានផលប្រយោជន៍ដូចគ្នា - ảnh 1
នាយិកានៃវិទ្យាស្ថានថាមពលនុយគ្លេអ៊ែរអាមេរិក លោកស្រី Carrl Berrigan

(VOV)_នាពេលថ្មីៗនេះ បណ្ដាស្ថាប័នទាក់ទិនរបស់វៀតណាម និងអាមេរិក
បានផ្លាស់ប្តូរឯកសារដោយបញ្ជាក់អំពីសុពលភាពនៃកិច្ចព្រមព្រៀងថាមពលនុយគ្លេ
អ៊ែរស៊ីវិលរវាង​ប្រទេសទាំងពីរ ឬបានហៅថា៖កិច្ចព្រមព្រៀងលេខ​១២៣។ នេះគឺជា
បែបបទចុង​ក្រោយដើម្បីភាគីទាំងពីរលាតត្រដាងអនុវត្តកិច្ចព្រមព្រៀងនេះ បើកចេញ
ឱកាសធំធេងសំរាប់​កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនុយគ្លេអ៊ែរ។ នាយិកានៃ
​វិទ្យាស្ថានថាមពលនុយគ្លេអ៊ែរអាមេរិក លោកស្រី Carrl Berrigan វាយតំលៃ​អំពី​យថា
ទស្សន៍សហប្រតិបត្តិការទ្វេភាគីដែលកិច្ចព្រមព្រៀង ១២៣ អាចនាំមកគឺ៖

          “ ​កិច្ចព្រមព្រៀងលេខ១២៣ ជាឱកាសល្អអស្ចារ្យដើម្បីវៀតណាម​និងអាមេរិក
រួមសហការអភិវឌ្ឍន៍កម្មវិធីថាមពលនុយគ្លេអ៊ែរ១ប្រកបដោយសុវត្ថិភាព និងសន្តិ
សុខ។ នៅអាមេរិក ​រោងចក្រអគ្គីសនីនុយ​គ្លេអ៊ែររាប់រយ​កំពុងបានដំណើការ​ដោយ
កំរិតសុវត្ថិភាព និងសន្តិសុខខ្ពស់។ នេះក៏គឺជាឱកាសដើម្បី​បណ្ដាអង្គភាពអាជីវកម្ម
 និងអ្នកផ្គត់ផ្គង់អាមេរិកចែករំលែកបទពិសោធន៍ក្នុង​វិស័យនេះ ជាមួយវៀតណាម។”

          តាមការប៉ាន់ស្មានរបស់ក្រសួងពាណិជ្ជកម្មអាមេរិកថា៖​ទីផ្សារអគ្គីសនី​នុយគ្លេ
អ៊ែរនៅវៀតណាមអាចនាំមកចំណូលអោយអង្គភាពអាជីវកម្មអាមេរិក ​ពី១០ ដល់២០
 ពាន់លានដុល្លារអាមេរិក និងបង្កើតការងារធ្វើចំនួន៥ម៉ឹន​សំរាប់ពលករអាមេរិកដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ