កិច្ចសហប្រតិបត្តិការអន្តរជាតិថ្នាក់តំបន់រួមចំណែកនាំវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ
|
កិច្ចសហប្រតិបត្តិការអន្តរជាតិថ្នាក់តំបន់រួមចំណែកនាំវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ |
(VOV)_ជំនួបប្រាស្រ័យអន្តរជាតិដោយប្រធានបទ៖ តំបន់-អ្នកកម្មសិទ្ធិនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១២ សីហា នៅរដ្ឋធានីហាណូយ បានទាក់ទាញដំណាងចំនួន១៥០នាក់ មកពីស្ថាប័នកិច្ចការបរទេសរបស់តំបន់ចំនួន៦៣ និងដំណាងស្ថាប័នមជ្ឈឹម និងអង្គការអន្តរជាតិនានា
ប្រចាំនៅរដ្ឋធានីហាណូយបានចូលរួម។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអោយដឹងថា៖នេះគឺជាឱកាសដើម្បីដំណាងស្វែងយល់បន្ថែមអំពីបណ្ដាឱកាស ការលំបាកសាកល្បង ហើយពីនោះនាំចេញសំណូមពរ ដំណោះស្រាយនានា និងរូបសណ្ឋានអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិថ្នាក់តំបន់នាបច្ចុប្បន្ន។ លោក Bui Thanh Son បានអះអាងថា៖
“ ការជំរុញខ្លាំងរាល់សកម្មភាពកិច្ចការបរទេសរបស់តំបន់និយាយរួម បង្កើនទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់មូលដ្ឋាននិយាយដោយឡែក មិនគ្រាន់តែជាតម្រូវការប្រមូលផ្តុំគ្រប់ប្រភពកម្លាំងនៅខាងក្រៅដើម្បីបំរើបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់តំបន់នានាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអនុវត្ត
ភារកិច្ចរួមរបស់ប្រទេសជាតិ អំពីការធ្វើសមាហរណកម្មអន្តរជាតិទៀតផង។”
ចែករំលែកនៅសិក្ខាសាលានេះ នាយកស្ថាប័នដំណាងរបស់ធនាគារអភិវឌ្ឍន៍
ទ្វីបអាស៊ី ( ADB) លោក Tomiyuki Kimura មានគោលបំណងថា៖ជំនួបប្រាស្រ័យនេះនឹងនាំមកនូវចំណេះដឹងជ្រាលជ្រៅជាងទៀត អំពីវិធានការនិងរបៀបសហប្រតិបត្តិការ អន្តរជាតិឲសមស្របជាមួយការអភិវឌ្ឋន៍នៅតំបន់និមួយៗ៕