កំពូលខែដើម្បីជនក្រីក្រវៀតណាមត្រូវបានចាប់ផ្តើម

          (VOV)_ ​តាមអនុប្រធាននិងជាអគ្គលេខាគណះកម្មាធិការមជ្ឈឹម​​រណះ​សិរ្យមាតុ
ភូមិ វៀតណាម លោក Vu Trong Kim ថា៖ អនុវត្ត កំពូលខែ​គឺដើម្បី​ជនក្រី​ក្រ​​ បង្កើត
បន្ថែមកម្លាំង​ថែទាំអោយជនក្រីក្រកែលំអរ​ជីវភាពរស់នៅ រួម​សហការអនុវត្តបណ្ដា
គោល ដៅធានាសុខុមាលភាព​សង្គម រួម​ចំណែក​សម្រេចភារ​កិច្ចសេដ្ឋកិច្ច សង្គម 
ការពារសន្តិ​សុខនៅក្នុងតំបន់និង​អន្តរជាតិ។ 

កំពូលខែដើម្បីជនក្រីក្រវៀតណាមត្រូវបានចាប់ផ្តើម - ảnh 1
កំពូលខែដើម្បីជនក្រីក្រវៀតណាមត្រូវបានចាប់ផ្តើម

          ឆ្ពោះទៅគោលដៅនេះ នាថ្ងៃទី ១៧ តុលា នៅតំបន់ជាច្រើន គណះ​កម្មាធិការ
អចិនត្រៃយ៍ គណះកម្មាធិការមជ្ឈឹមរណះ​សិរ្យមាតុភូមិវៀតណាម​និងគណះកម្មាធិ ការចលនា៖ ដើម្បីជនក្រីក្រ បានបំផុសកំពូលខែ ដើម្បី​ជនក្រីក្រ។ ក្នុងពិធីដែល ប្រព្រឹត្តទៅនៅខេត្ត Tien Giang ( ភាគខាងត្បូង​វៀតណាម) បណ្ដាអង្គការ បុគ្គល 
ស្ថាប័ន  អង្គភាព អាជីវកម្ម បានរួមវិភាគទានជាទឹកប្រាក់ចំនួនជាង ១ពាន់លានដុង  ដើម្បីជួឧបត្ថម្ភជនក្រីក្រ។ ​ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ​ពីមូលិធិនេះ ខេត្ត 
Tien Giang បាន​កសាង ជួសជុលបានផ្ទះមេត្តាធម៌ចំនួន៤៥ខ្នងសំរាប់គ្រយសារ
គោល​នយោបាយ ផ្ទះមហាសាមគ្គីភាពជិត៨៥០ខ្នងសំរាប់ជនក្រីក្រ កសាង​សំណង់និងកម្មវិធីសុខុមាលភាពសង្គមជាច្រើន…។ល។

          នៅខេត្ត Ninh Thuan នារសៀលថ្ងៃទី ១៧ តុលា គណះកម្មាធិការ​មជ្ឈឹមរណះ​សិរ្យមាតុភូមិវៀតណាមខេត្ត បានបំផុសកម្មវិធីជួយជ្រោម​ជ្រែង៖​មូលនិធិដើម្បីជន
ក្រីក្រ 
ឆ្នាំ២០១៣។ អង្គភាព ស្ថាប័ន អង្គការ ​បុគ្គលនិងអង្គភាពអាជីវកម្មចំនួនជាង ១០០នៅក្នុងនិងក្រៅខេត្ត បានជួយ​ឧបត្ថម្ភជាទឹកប្រាក់ចំនួនជិត៧ពាន់លានដុង
 ដើម្បីកសាងផ្ទះមហា​សាមគ្គីភាពសំរាប់ជនក្រីក្រ។

          នាថ្ងៃនេះដែរ គណះកម្មាធិការមជ្ឈឹមរណះ​សិរ្យមាតុភូមិ​វៀតណាម​ខេត្ត Tien
Giang ក៏បានរៀបចំពិធី បំផុសកម្មវិធីជួយ​ជ្រោមជ្រែង៖មូលនិធិដើម្បីជនក្រីក្រ ឆ្នាំ
២០១៣។ នៅទីនេះ  បណ្ដាអង្គភាព ស្ថាប័ន អង្គការ បុគ្គលនិងអង្គភាពអាជីវកម្ម  សាសនា បានរួមវិភាគទានជាទឹកប្រាក់ចំនួនបានជាង ១ពាន់លានដុង ដើម្បីជួយ
ឧបត្ថម្ភជនក្រីក្រដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ