ការកសាងទំនុកទុកចិត្តយុទ្ធសាស្ត្រក្នុងកិច្ចការពារប្រទេសវៀតណាមនិងចិន
|
កសាងទំនុកទុកចិត្តយុទ្ធសាស្ត្រការពារប្រទេសវៀតណាមនិងចិន( cadn.com.vn ) |
(VOV)_ជំនួបសន្ទនាយុទ្ធសាស្ត្រក្នុងកិច្ចការពារប្រទេសចិននិងវៀតណាម លើកទី
៤ បានប្រព្រឹត្តទៅនារសៀល ថ្ងៃទី ៥ មិថុនា នៅប៉េកាំង (ចិន)។ គណះប្រតិភូក្រសួង
ការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ គណះប្រតិភូចិនដឹកនាំដោយឧត្តមសេនីយ៍ទោ Qi Jianguo អគ្គសេនាធិការរង កងទ័ពរំដោះប្រជាជនចិន បានចូលរួមជំនួបសន្ទនានេះ។ នៅក្នុង
ជំនួបសន្ទនាស្ដីពីទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារវាងកងទ័ពនៃប្រទេសទាំងពីរ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ទៅលើទិសដៅសហប្រតិបត្តិការជាក់ស្ដែងចំនួន៥ ដែលក្នុងនោះមានការ បង្កើនការផ្លាស់ប្តូរព័ត៍មានរវាងស្ថាប័នយុទ្ធសាស្ត្រនានានៃភាគីទាំងពីរ នាំចេញបណ្ដាដំណោះស្រាយសហប្រ
តិបត្តិការមានប្រសិទ្ធិភាព…។ល។ ស្ដីពីសភាពការណ៍ នៅសមុទ្រខាងកើត ឧត្តមសេ
នីយ៍ឯក Nguyen Chi Vinh ក៏បានអះអាងថា÷ នេះគឺជាបញ្ហាយូរអង្វែង ត្រូវខំប្រឹងប្រែង
ដោះស្រាយដើម្បីសិទ្ធិផលប្រយោជន៍ស្របច្បាប់អធិបតេយ្យភាពរបស់ភាគីនិមួយៗត្រូវបានធានាសមស្រប ដោយឈរទៅលើមូលដ្ឋានច្បាប់អន្តរជាតិ។
ស្រុះចិត្តគំនិតជាមួយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ឧត្តមសេនីយ៍ទោ Qi Jianguoបានចាត់ទុកថា÷ ភាគីទាំងពីរត្រូវមានការខំបរ្ឹងប្រែងដើម្បីដោះស្រាយ
ទទួលបានលទ្ធផលសកម្មជាច្រើន ដូចជាបញ្ហាខ័ណ្ឌព្រំសីមាលើដីគោក ជាដើម៕