ការឃោសនាអំពីធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិត្រូវឆ្ពោះទៅតំបន់និងសហគ្រាស

ការឃោសនាអំពីធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិត្រូវឆ្ពោះទៅតំបន់និងសហគ្រាស - ảnh 1
ការឃោសនាអំពីធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិត្រូវឆ្ពោះទៅតំបន់និងសហគ្រាស

(VOV)_នាព្រឹកថ្ងៃទី២៣ កក្កដា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)​
បើកការ​សន្ទនា ៖ យកមតិលើគំរោងការណ៍បង្កើនការងារផ្សព្វផ្សាយព័ត៍មាន 
ឃោសនា​អំពី​​សមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ និងផ្សព្វផ្សាយអំពី FTA ដែល
ទើបបាន​ចុះហត្ថលេខា។ ដំណើធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ក្នុងរយៈ
ពេល​៣០ឆ្នាំកន្លងទៅ បាននាំវៀតណាម ក្លាយទៅជាសមាជិកពេញសិទ្ធិរបស់អង្គ
ការពាណិជ្ជកម្មពិភពលោក ( WTO) ។ វៀតណាមកំពុងចរចារ​ និង​ចូលរួម​កិច្ចព្រម​
ព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្ដាប្រទេសមានខឿន​សេដ្ឋកិច្ចអភិវឌ្ឍន៍​និង ​តំបន់
EU ។ ការងារនេះ បានទាមទារគ្រប់ក្រសួង ស្ថាប័ន ជាពិសេសគឺក្រសួង​ឧស្សាហ 
ពាណិជ្ជកម្ម​ត្រូវតែបង្កើនថែមទៀតនូវការងារផ្សព្វផ្សាយព័ត៍មាននិងឃោសនា។ 
តាម​នោះ ​ជួយគ្រប់តំបន់ សហគ្រាស និងប្រជាជន ក្តាប់ជាប់គោលការណ៍ធ្វើ​
សមាហរណកម្ម និងបញ្ហាទាក់ទិននានា។ លោក Nguyen Cam Tu អនុរដ្ឋមន្ត្រី​
ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម បានអោយដឹងថា៖

          “ យើងខ្ញុំរៀបចំការយកមតិពីអង្គការ នៅតំបន់និមួយៗ ដែលមានលក្ខណះ
​ពិសេសដោយឡែក។ យើងខ្ញុំមានគោលបំណងយកមតិរបស់បណ្ដាស្ថាប័នគ្រប់
គ្រងថ្នាក់ខេត្ត នៅក្នុងតំបន់ភាគកណ្ដាល និង Tay Nguyen ដើម្បីធ្វើឃោសនាអំពី
ការធ្វើសមាហរណកម្ម នាពេលខាងមុខនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ