ការងារជនជាតិ៖ បញ្ហាយុទ្ធសាស្ត្រជាសារវ័ន្តនិងយូរអង្វែងរបស់ប្រទេសជាតិ
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើអធិបតីជំនួបធ្វើការ (VOV) |
(VOV)_នាថ្ងៃទី៨ កក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានធ្វើអធិបតីជំនួបធ្វើការ ជាមួយក្រុមប្រឹក្សារជនជាតិ របស់រដ្ឋសភា និងគណៈកម្មាធិការជនជាតិអំពីគោលនយោបាយជនជាតិ។ សន្និដ្ឋានជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ កោលនយោបាយជនជាតិ ការងារជនជាតិរបស់បក្ស រដ្ឋវៀតណាមជាបញ្ហាយុទ្ធសាស្ត្រ បញ្ហាសារវ័ន្ត១ និងយូរអង្វែងរបស់ប្រទេសជាតិ។ នេះគឺជាភារកិច្ចនយោបាយស្នូល និងប្រចាំរបស់បក្ស រដ្ឋ ស្ថាប័នគ្រប់ជាន់ថ្នាក់ និងរបស់ប្រព័ន្ធនយោបាយទាំងមូល។ ប្រសិនបើយើងអនុវត្តគោលនយោបាយ
ជន ជាតិល្អ គឺនឹងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិដ៏ចីរភាព។”
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើឲក្រុមប្រឹក្សារជនជាតិរបស់រដ្ឋសភា និងគណៈកម្មាធិការជនជាតិត្រូវពិនិត្យនិង វាយតំលៃឡើងវិញអំពីបណ្ដាគោលនយោបាយជនជាតិដែលបានអនុវត្ត បង្កើនការឃ្លាំមើល រក ឃើញបណ្ដាការកង្វះខាត ជំពាក់ជំពិន និងនាំចេញដំណោះស្រាយនានា
ដើម្បីអនុវត្តគោលនយោបាយជនជាតិដ៏ល្អជាង នាពេលខាងមុខនេះ៕