ការជួបសន្ទនាស្ដីអំពីគោលនយោបាយយោធាវៀតណាមនិងអាមេរិកលើកទី៤

ការជួបសន្ទនាស្ដីអំពីគោលនយោបាយយោធាវៀតណាមនិងអាមេរិកលើកទី៤ - ảnh 1
ការជួបសន្ទនាស្ដីអំពីគោលនយោបាយយោធាវៀតណាមនិងអាមេរិកលើកទី៤ (VOV)

        Vovworld-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨និង២៩តុលា នៅរដ្ឋធានីវ៉ាស៊ីនតោន​
-អាមេរិក វៀតណាមនិងអាមេរិកបានរៀបចំការជួបសន្ទនាគោលនយោបាយ
ការពារ​ប្រទេសថ្នាក់អនុរដ្ឋមន្ត្រី។ នៅការជួបសន្ទនាលើកនេះ ភាគីទាំងពីរបាន
ផ្លាស់ប្តូរមតិវាយ​តំលៃ​ដំណើរការសហប្រតិបត្តិការយោធា ការពារប្រទេសទ្វេភាគី
ស្ថានភាព​សន្តិសុខ​​ដំបន់និងបញ្ហារួមមានការយកចិត្តទុកដាក់ ក្នុងនោះមានសេរី
ភាពខាង​នាវាចរណ៍ សន្តិសុខសមុទ្រនិងគ្រោះមហន្តរាយគំរាមកំហែងដល់សន្តិ
ភាព​ស្ថិរភាព​នៅដំបន់។ វៀតណាមនិងអាមេរិកបានចែករំលែកទស្សនៈរួមគឺដោះ​
ស្រាយ​បញ្ហាទាក់ទិនដល់សន្តិសុខសុវត្ថិភាពក៏ដូចជាជំលោះអធិបតេយ្យភាពនៅ​សមុទ្ររវាងបណ្ដាប្រទេសនៅដំបន់សមុទ្រអាស៊ីបូព៌ា អាស៊ី-អាគ្នេយ៍ដោយសន្តិវិធី​
តាម​រយៈការចរចារការទូត គោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ​អំពីច្បាប់សមុទ្រឆ្នាំ១៩៨២និងបណ្ដាកិច្ចព្រមព្រៀងរវាងអាស៊ាននិងចិនក្នុងការ
ដោះស្រាយបញ្ហានៅលើសមុទ្រ។

        ភាគីអាមេរិកបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងក្របខ័ណ្ឌ
កិច្ច​សហប្រតិបត្តិការពហុភាគីនិងដំបន់ ដោយមានបំណងបង្កើនទំនាក់ទំនងជា
មួយ​វៀត​ណាមនិងប្រទេសអាស៊ានផ្សេងៗសំដៅជំរុញការកសាងទំនុកទុកចិត្តនិង
បណ្ដាវិស័យសហប្រតិបត្តិការជាក់ស្ដែង។ ដំណាងអាមេរិកបានស្វាគមន៍ការដែល
វៀតណាម​នឹងចូលរួមកំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាផ្លូវការ
និងអះអាងថា អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមចូលរួមប្រកប
ដោយប្រសិទ្ធ​ភាពក្នុងសកម្មភាពនេះ។ ជាពិសេស អាមេរិកត្រៀមខ្លួនជាស្រេច
បង្កើនកិច្ច​សហប្រតិបត្តិការរវាងកំលាំងការពារឆ្នេរសមុទ្រនៃប្រទេសទាំងពីរ ក៏ដូច
ជាក្នុងការ​បណ្ដុះបណ្ដាលនៅសាលាយោធានិងកម្មវិធីអប់រំអន្តរជាតិ។

        ក្រសួងការពារជាតិអាមេរិកគ្រោងនឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងការពារជាតិ​បណ្ដាប្រទេសអាស៊ានជួបប្រាស្រ័យផ្លាស់ប្តូរអំពីបញ្ហាសន្តិសុខដំបន់និងទិសដៅ
សហប្រតិបត្តិការការពារជាតិរវាងភាគីទាំងពីរនាដើមខែមេសាឆ្នាំ២០១៤នៅ
Hawaii។ អាមេរិកមានបំណងអំពីវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត​ណាមក្នុងជំនួបសំខាន់នេះ ទន្ទឹមនឹងនោះសម្ដែងក្តីសង្ឃឹមថា រដ្ឋមន្ត្រីក្រសួង​ការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឆ្នាំ​
២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ