ការដោះដូរពាណិជ្ជកម្មតាមបណ្តោយព្រំដែនវៀតណាមចិននៅប្រព្រឹត្ត ទៅដ៍អ៊ូអរដដែល។
(VOV,) /  
) |
ការដោះដូរពាណិជ្ជកម្មតាមបណ្តោយព្រំដែនវៀតណាមចិននៅប្រព្រឹត្តទៅដ៍អ៊ូអរដដែល(រូបថតVOV)
|
Vovworld-ក្រុមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាម(VOV)ប្រចាំនៅខែត្រQuang
Ninh បានជូនដំណឹងអោយដឹងថា៖សកម្មភពដោះដូរពាណិជ្ជកម្មនៅច្រកព្រំដែនHoanh
Mo- Bac Phong Sinh- Bac Luan-Luc LamនិងLuc Chanនៅ ខែត្រQuangNinhភាគខាងជើង
វៀតណាមនាប៉ុន្មានថ្ងៃកន្លងទៅនៅប្រព្រឹត្តទៅដូចធម្មតាដដែល។ដោយឡែកនាព្រឹក
ថ្ងៃទី២១ឧសាភា រថកុងតឺន័រដែលដឹកសិផលនិងដំណាំឧស្សហកម្មចំនួន១៥គ្រឿងបាន
ចេញចូលក្នុង ច្រកទ្វាព្រំដែនHoanh Moស្រុក Binh Lieu ខែត្រQuang Ninh។លោក Le
Thanh Hungប្រធានក្រុមទទួលបន្ទុកបែបបទទំនិញនាំចេញនាំចូលនៃសាខាគយ Hoanh
Moអោយដឹងថា៖“ ក្នុងប៉ុន្មានថ្ងៃកន្លងទៅសកម្មភាពនាំចេញនាំចូលទំនិញតាមរយះច្រក
ទ្វាព្រំដែនHoanh Mo នៅ ប្រព្រឹត្តទៅដូចធម្មតាដដែល។ទំនិញនាំចេញច្រើនជាទំនិញ
ក្លាសេនិងទំនិញនាំចូលនៅជាទំនិញប្រើប្រាស់ជារៀងរាល់ថ្ងៃ។“
តាមរបាយការណ៍របស់សាខាគយ Bac PhongSinhគឺប្រាក់ពន្ឋសរុបដែលទទួលបាន
ក្នុងរយះពេល២០ថ្ងៃដើមខែឧសភានេះមានជាង៦,២ពាន់លានដុងកើន១៤៧%បើប្រៀប
ធៀបនឹងរយះពេលដូវគ្នាពីខែមុន។រួមជាមួយនេះចំនួនភ្ញៀវទេសចរចិនដែលទៅទស្ស
នានៅតំបន់ Mong Caiនៅស្ថិរភាព។លោក Nguyen Hong Son អគ្គនាយករងសណ្ឋាគារ
អន្តរជាតិ Loi Lai អោយដឹងថា៖“ ពីដើមខែមកភ្ញៀវដែលស្នក់នៅនៅសណ្ឋាគារមាន
កំណើនដូចមុននេះ។ គិតជាមធ្យមយើងខ្ញុំទទួលបានភ្ញៀវទេសចរប្រមាណ១០០នាក់
ក្នុង១ថ្ងៃ។“
ក៍តាមព័ត៌មាននៃ សាខាគយច្រកទ្វាព្រំដែន Lao Cai អោយដឹងដែរថា៖តំលៃប្រាក់នាំ
ចេញនាំចូលក្នុងរយះពេល៥ខែកន្លងទៅមាន២១៩លានដុល្លារអាមេរិកកើន៥៩%បើប្រៀ
ធៀបនឹងរយះពេលដូចគ្នាពីឆ្នាំទៅមិញ៕
-VOV,