ការនាំចេញជលផល​របស់វៀតណាមនឹងសម្រេច​បាន​ ១១ ពាន់លានដុល្លារ

(VOVWORLD) - ប្រាក់ចំណូលនៃការនាំចេញជលផលរបស់វៀតណាមក្នុងឆ្នាំ ២០២២ នឹងឈានដល់ប្រហែល ១១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយ ២២,២% ខ្ពស់ជាង ផែនការ (៩ ពាន់លានដុល្លារ)។ 
ការនាំចេញជលផល​របស់វៀតណាមនឹងសម្រេច​បាន​ ១១ ពាន់លានដុល្លារ - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ dangcongsan.vn)

នេះជាព័ត៌មានដែលបាននាំចេញនៅក្នុងសន្និសីទបូកសរុបឆ្នាំ ២០២២ អនុវត្តផែនការឆ្នាំ ២០២៣ របស់នាយកដ្ឋានជលផល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ។

យោងតាមអគ្គនាយកដ្ឋានជលផល តម្លៃនាំចេញសរុបសម្រេចបានជាង ៩លានតោន កើនឡើង ៣.១% បើធៀបនឹងឆ្នាំ ២០២១។ លទ្ធផលនេះលើសពីការកើនឡើងជាមធ្យមប្រចាំឆ្នាំក្នុងដំណាក់កាល ២០២១-២០៣០ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជលផលវៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

ថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានអះអាងថា សមិទ្ធិផលដែលផ្នែកឧស្សាហកម្មនេសាទសម្រេចបានក្នុងឆ្នាំ ២០២២ ជាមួយនឹងចំណូលខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាននាំឱ្យវៀតណាមក្លាយជាប្រទេសនាំចេញផជលផលធំទីបីនៅក្នុងពិភពលោក។ “នេះជាការសន្និដ្ឋានរបស់ក្រសួងដើម្បីបូកសរុបការអនុវត្តដំណោះស្រាយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជលផលដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ឈានចូលឆ្នាំ ២០២៣ ដោយឈរលើមូលដ្ឋាននៃការវិភាគលទ្ធផលសដែលម្រេចបាន និងបញ្ហាប្រឈមនានា ក្រសួងនឹងដឹកនាំអគ្គនាយកដ្ឋានជលផលអនុវត្តដំណោះស្រាយច្បាមជាប់នឹងស្ថានភាពជាក់ស្តែង ដើម្បីធានាសន្ទុះកំណើន និងចំណូលនាំចេញក្នុងឆ្នាំ២០២៣” ។

នាយកដ្ឋានជលផលបានកំណត់ទិសដៅសម្រាប់ឆ្នាំ ២០២៣ គឺទិន្នផលនេសាទសរុបនឹងឈានដល់ប្រហែល ៨,៧៤ លានតោន; ប្រាក់ចំណូលពីនាំចេញជលផលសម្រេចបានប្រមាណ ១០ ពាន់លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ