ការបង្កើនការងារបង្ការប្រយុទ្ធប្រឆាំងគ្រោះអាសន្នរោគផ្ដាសាយលើមនុស្សនិងជំងឺកញ្ជ្រិល

ការបង្កើនការងារបង្ការប្រយុទ្ធប្រឆាំងគ្រោះអាសន្នរោគផ្ដាសាយលើមនុស្សនិងជំងឺកញ្ជ្រិល  - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam (http://dantri.com.vn/)

(VOV)_សន្និសីទ Online ស្ដីពីការបង្កើនការងារបង្ការ ប្រយុទ្ធប្រឆាំង​គ្រោះអាសន្ន រោគផ្ដាសាយលើមនុស្សនិងជំងឺកញ្ជ្រិល ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣កុម្ភះ
 នៅរដ្ឋធានីហាណូយ(វៀតណាម)។ សន្និសីទលើកនេះត្រូវបានក្រសួងសុខា​ភិបាល ក្រសួងឧស្សាហ ពាណិជ្ជកម្ម និងក្រសួងកសិកម្ម ​អភិវឌ្ឍន៍ជនបទ​វៀត
ណាមរៀបចំឡើង។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu
Duc Dam បានស្នើថា៖ គ្រប់ក្រសួង ស្ថាប័នទាក់ទិននានា​ និងគ្រប់តំបន់ត្រូវឃ្លាំមើល  រកឃើញយ៉ាងឆាប់ៗ រាល់ករណីឆ្លងជំងឺដើមដំបូង និងត្រៀមខ្លួនជាស្រេចដោះ
ស្រាយរាល់ករណី។

ទាក់ទិនដល់គ្រោះអាសន្នរោគកញ្ជ្រិល ដែលកំពុងកើតមានឡើងនៅខេត្ត ​ទីក្រុង
ជាច្រើន ​​ លោក ឧបនាយករដ្ឋមន្ត្រី​ Vu Duc Dam បានស្នើថា៖ ក្រៅពីការ​បង្កើតក្រុមចាក់ថ្នាំវ៉ាក់សាំងឡើងវិញនោះ ក្រសួងសុខាភិបាលត្រូវបង្កើត​ក្រុមអ្នកជួយសង្គ្រោះបន្តាន់ចល័តទៀតផង ដើម្បីដោះស្រាយរាល់ករណី​ដែលមានប្រតិកម្មចំពោះថ្នាំ បន្ទាប់ពីការចាក់ថ្នាំដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ