ការបញ្ចាំងខ្សែភាពយន្ត «Kong: កោះលលាដ៍ក្បាល» នៅវៀតណាម
|
ការបញ្ចាំងខ្សែភាពយន្ត «Kong: កោះលលាដ៍ក្បាល» នៅវៀតណាម (VNA) |
(VOVworld) – ក្រោយរយៈពេលច្រើនថ្ងៃរងចាំ ខ្សែភាពយន្តល្បីឈ្មោះ «Kong:
Skull Island» («Kong: កោះលលាដ៍ក្បាល») បានបញ្ចាំងជាផ្លូវការនៅទីក្រុង
ហាណូយនិងទីក្រុងហូជីមិញ វៀតណាម នាយប់ថ្ងៃទី ៩ មិនា។ នេះគឺជាខ្សែភាព
យន្តដែលមានទស្សនីយភាពដ៏ស្រស់ស្អាតត្រូវបានថតនៅវៀតណាម។ ទេសភាព
របស់វៀតណាមត្រូវបានចាត់ទុកបាននាំមកនូវវិចិត្រកម្មដ៏ស្រសស្អាតសំរាប់
ខ្សែភាពយន្តនេះ។ ចែករំលែកការចាប់អាម្មណ៍របស់ខ្លួនក្នុងការបញ្ចាំង ខ្សែ
ភាពយន្ត «Kong: Skull Island» នៅទីក្រុងហាណូយ តួសំដែង Phan Anh បាន
ឲ្យដឹងថា៖
«ខ្ញុំធ្លាប់បានមើលខ្សែភាពយន្តនេះមុនហើយប៉ុន្តែពេលនោះគ្មានទេសភាព
ដែលត្រូវបានថតនៅវៀតណាមទេ។ នេះគឺជាឱកាសល្អអស្ចារ្យមិនត្រឹមតែសំរាប់
ផ្នែកខ្សែភាពយន្តវៀតណាមប៉ុណ្ណោះទេថែមទាំងផ្សព្វផ្សាយទេសចរណ៍វៀតណាម
ដល់មិត្តភ័ក្កអន្តរជាតិទៀតផង។ ខ្ញុំគិតថា៖ នេះគឺជាឱកាសល្អដើម្បីផ្នែកខ្សែ
ភាពយន្តវៀតណាមរៀនសូត្របទពិសោធន៍និងបច្ចេកវិទ្យាផលិតភាពយន្ត
ផងដែរ៕»