ការប្រឡងស្វែងយល់ប្រវត្តិសាស្ត្រវៀតណាម
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ័លើកទី ៧១ ទិវាបង្កើតក្រុមកុមារជំទង់ឈានមុខ
ហូជីមិញ (ថ្ងៃទី ១៥ ឧសភា) លើកទី ១២២ ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី
១៩ ឧសភា) នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ សម្ព័ន្ធយុវជនទីក្រុង
ហាណូយ ក្រុមប្រឹក្សារក្រុមកុមារជំទង់ឈានមុខទីក្រុង ហាណូយ បានរៀបចំ ការប្រឡង
ស្វែងយល់ប្រវត្តិសាស្ត្រវៀតណាម សំរាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា មធ្យមសិក្សា។ តាមរយៈផ្នែកប្រឡងចំនួន ៣ បណ្ដាក្រុមចូលរួម បានបង្ហាញចំណេះដឹងរបស់ខ្លួន អំពី
ប្រវត្តិសាស្ត្ររទឹកដី ស្មារតីមោះមុតឆន្ទៈ និងការប្តេជ្ញាចិត្ត របស់ប្រជាជាតិវៀតណាម
ក្នុងការតស៊ូ ការកសាងនិងការការពារប្រទេសជាតិ។ គណៈចាត់តាំងបានប្រគល់ជូន
រង្វាន់លេខ ១ ចំនួន ១ រង្វាន់សេខ ២ ចំនួន ២ និងរង្វាន់លេខ ៣ ចំនួន ៣។ សិស្សរបស់
សាលាអនុវិទ្យាល័យ Duong Xa ស្រុក Gia Lam ទីក្រុងហាណូយប្អូន Nguyen Thuy Trang
បានឲ្យដឹងថា៖“កាប្រឡងនេះជួយខ្ញុំស្រឡាញ់ទឹកដី តំបន់ របស់ខ្លួន ថែមទៀត យើងខ្ញុំមាន
មោទនៈភាព ដោយបានជាកូលបុត្រវៀតណាម កូលបុត្រប្រទេស ១ មាន ប្រពៃណីតស៊ូ
និងប្រវត្តិសាស្ត្រដ៏វីរភាព។ ខ្ញុំមានគោលបំណងថា៖ មានការប្រឡាងជាច្រើនថែមទៀត ៕
|
ការប្រឡងស្វែងយល់ប្រវត្តិសាស្ត្រវៀតណាម
(Image: Internet) |