ការពារផលប្រយោធន៍របស់ពលករដែលបានបាត់ខ្លួននៅអក្ខោសានទគ្សិណ
នាយកដ្ឋានគ្រប់គ្រងពលករនៅឯបរទេសនៃក្រសួងការងារយុទ្ឋជនពិការ
និងសង្គកិច្ចវៀតណាមបានសំណូមពរបណ្តាអង្គភាពអជីវកម្មដែលបញ្ជូន
នាវិករវៀតណាមទៅធ្វើការនៅកូរ៉េខាងត្បូងអនុវត្តវិធានការមួយចំនួនសំដៅ
ការពារអាយុជីវិតនិងផលប្រយោធន៍របស់ពលករ។បានដឹងថានាវិករវៀតណាម
ចំនួន២៣នាក់ដែលធ្វើការនៅលើនាវានេសាទត្រី Jeong Woo 2 នៃក្រុមហ៊ុ Sunsooរបស់កូរ៉េខាងត្បូងបានរងគ្រោះនៅអក្ខោសានទក្សិណនាពេលថ្មីៗនេះ។ក្រុមហ៊ុន
ភាគហ៊ុនអភិវឌ្ឃន៍ប្រភពធនធានមនុស្សនិងអគ្គក្រុមហ៊ុនសំណង់គមនា
គមលេខ១ជាអង្គភាពអជីវកម្មចំនួន២បានបញ្ជូននាវិករវៀតណាមទៅធ្វើការលើ
នាវា នេសាទត្រីJeong Woo 2 របស់កូរ៉េខាងត្បូង។តាមក្រុមហ៊ុនទាំង២នេះថា
នាវិករវៀតណាមទាំង២៣នាក់នេះបានទិញកំរិតធានារាប់រងខ្ពស់បំផុត៕