ក្រុមកីឡាវៀតណាមខិតខំប្រឹងប្រែងដណ្ដើមបានមេដាយមាសចំនួន ១៥០ គ្រឿងនៅ SEA Games លើកទី ៣១
(VOVWORLD) - យោងតាមសេចក្តីសម្រេចរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានចែងថា ក្រុមកីឡាវៀតណាមដែលចូលរួមព្រឹត្តិការណ៍កីឡា SEA Games លើកទី ៣១ មានសមាជិកចំនួន ១ ៣៤១ នាក់ដឹកនាំដោយលោក Tran Duc Phan អនុប្រធានអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា។
ក្រុមកីឡាវៀតណាមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដោយមានសមាជិកចំនួន ១៣៤១ នាក់ ក្នុងនោះមានអត្តពលិកជិត ១ ០០០នាក់ (រូបថត៖ Getty) |
នាយប់ថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅពិធីចេញេដំណើររបស់ក្រុមកីឡាវៀតណាម អញ្ជើញចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games ៣១)។ មុនពិធីចេញដំណើរ ក្រុមកីឡាវៀតណាមបានអុជធូបទាននៅគោរពវិមានលោកប្រធានហូជីមិញក្នុងទិលានកីឡាករ។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានចែងថា ក្រុមកីឡាវៀតណាមដែលចូលរួមព្រឹត្តិការណ៍កីឡា SEA Games លើកទី ៣១ មានសមាជិកចំនួន ១ ៣៤១ នាក់ដឹកនាំដោយលោក Tran Duc Phan អនុប្រធានអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា។ ក្រុមកីឡាវៀតណាមនឹងចូលរួមប្រកួតលើវិញ្ញាសាចំនួន ៤០ ក្នុង SEA Games លើកទី ៣១។ ដោយការខិតខំប្រឹងប្រែងដណ្ដើមបានមេដាយមាសចំនួន ១៥០ គ្រឿងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងព្រឹត្តិការណ៍កីឡានេះផងដែរ៕