ក្រុម CHAU VAN ចំនួនជិត២៥០ចូលរួមមហោស្របវប្បធម៌ជំនឿសាសនាធ្វើសក្ការះបូជាព្រះម៉ែ
|
Chau Van ជាបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ (LAN ANH) |
(VOV)_Chau Van ជាបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍១ ក្នុងចំណោមបេតិកភ័ណ្ឌ
វប្បធម៌អរូបីយ៍ចំនួន៣៣ ដែលទៀបនឹងបានក្រសូងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបញ្ជូលក្នុងបញ្ជីរាយនាមបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ជាតិ ដូច្នេះ មហោ
ស្របពិធី Chau Van លើកទី២ នៅរដ្ឋធានីហាណូយ ជាឱកាសជួយឧបត្ថម្ភបណ្ដា
អ្នកគ្រប់គ្រងវប្បធម៌ ជំនឿសាសនា បណ្ដាអ្នកវិទ្យាសាស្ត្រ និងប្រជាជនក្នុងទូទាំង
ប្រទេសយល់ដឹងច្បាស់ជាងអំពីបណ្ដាតំលៃនៃសាសនាព្រះម៉ែ ហើយពីនោះលើក
កំពស់មនសិកាការពារបេតិកភ័ណ្ឌវប្បធម៌ជាតិ។ លោក Nguyen Tien Dung សមា
ជិកគណៈចាត់តាំង បានអោយដឹងថា៖
“ នេះគឺជាឆ្នាំទី២ ហើយដែលបានរៀបចំព្រឹត្តិការណ៍នេះហើយ។ ក្នុងពិធី
Chau Van ឬ បញ្ជាន់អារក្ស សុទ្ធតែមានតំលៃខាងវិចិត្រសិល្បះ ដូចជា៖ ច្រៀង រាំ
ចម្លាក់ ក្បាច់គុណ ស្ថាប័ត្យកម្ម…លៗ រួមជាមួយជំនឿសាសនានេះ។ តាមនោះ
បណ្ដាផ្នែកគ្រប់គ្រង អ្នកស្រាវជ្រាវមានឱកាសស្វែងយល់បន្ថែមអំពីជំនឿសាសនា
ក្នុងជីវភាពរស់នៅរបស់ប្រជាជន៕ ”