ការលើកលែងទិដ្ឋាការទាក់ទាញអ្នកទេសចរបរទេស

ការលើកលែងទិដ្ឋាការទាក់ទាញអ្នកទេសចរបរទេស - ảnh 1
ភ្ញៀវទេសចរណ៍ជិះស៊ីក្លូទៅទស្សនាវិថីបុរាណ Hoi An នៅវៀតណាម

(VOVworld) - នាព្រឹកថ្ងៃទី៨ កក្កដា នៅរដ្ឋធានីហាណូយ អគ្គនាយកដ្ឋានទេសចរ
ណ៍ចំណុះក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម សមាគមន៍ទេសចរណ៍
វៀតណាមនិងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានសហការរៀបចំសន្និសីទអំពី
ការអនុវត្តសេចក្ដីសំរេចចិត្តស្ដីពីការលើកលែងទិដ្ឋាការដោយឯកតោភាគីសំរាប់
ភ្ញៀវទេសចរអន្តរជាតិនិងសារាចរណ៍ស្ដីពីការបង្កើនសមត្ថភាពគ្រប់គ្រងរដ្ឋ ជំរុញ
ការអភិវឌ្ឍន៍ទេសចរណ៍។នៅទីនេះ គណៈចាត់តាំងបានប្រកាសពន្លឿន ទេសចរ
ណ៍សំដៅទាក់ទាញនិងបង្កើនបរិមាណភ្ញៀវទេសចរមកពីប្រទេសអឺរ៉ុបខាងលិច
ចំនួន៥រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលីព្រមទាំងបេឡារុស
ដោយពង្រីកប្រសិទ្ធិភាពនៃគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោ
ភាគីដែលរដ្ឋាភិបាលវៀតណាមបានចេញផ្សាយ។កម្មវិធីនេះគឺសំដៅផ្សាភ្ជាប់
រវាងការអភិវឌ្ឍន៍ផលិតផល ការបម្រើភ្ញៀវទេសចរប្រកបដោយគុណភាពត្រូវ
បាន ធានា តំលៃប្រកួតប្រជែង ធានាសន្តិសុខ សុវត្ថិភាព​ អនាម័យបរិស្ថាន រួម
ចំណែក លើកកំពស់រូបភាពទេសចរណ៍ ប្រែក្លាយវៀតណាមទៅជាទីមកដល់
របស់ បណ្ដាប្រទេសអឺរ៉ុបខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ