ការវិនិយោគពីបរទេសចូលមកវៀតណាមបន្តកើនឡើង

(VOVWORLD) - គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២០ ទុនវិនិយោគផ្ទាល់ពីបរទេសសរុប (GDP) នៅវៀតណាមបានកើនឡើងដល់ ១២,៣ ពាន់លានដុល្លារ។
ការវិនិយោគពីបរទេសចូលមកវៀតណាមបន្តកើនឡើង - ảnh 1 កូរ៉េខាងត្បូងគឺជាវិនិយោគិនផ្ទាល់ពីបរទេស  ធំជាងគេនៅវៀតណាមនាឆ្នាំ ២០១៩  (ប្រភព៖ រ៉យទ័រ)

យោងតាម អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា៖ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ ប្រទេសទាំងមូលទទួលបានការបណ្ដាក់ទុនចំនួន ២,៥២៣ លើក និងការបញ្ជាទិញភាគហ៊ុនរបស់វិនិយោគិនបរទេស ដែលមានតម្លៃសរុបចំនួន ២ ពាន់លានដុល្លារអាមេរិក ពោលគឺកើន ៥២,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩។

គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២០ ទុនវិនិយោគផ្ទាល់ពីបរទេសសរុប (GDP) នៅវៀតណាមបានកើនឡើងដល់ ១២,៣ ពាន់លានដុល្លារ។ សឹង្ហបុរីបាននាំមុខគេជាមួយនឹងទុនវិនិយោគជិត ៤,៣ ពាន់លានដុល្លារអាមេរិក ស្រូកយក ៦២,៩% ។ ទឹកដីតៃវ៉ាន់ (ចិន) ឈរលំដាប់ថ្នាក់ទី ២ ដែលមានទឹកប្រាក់ចំនួន ៦៤៦ លានដុល្លារអាមេរិក ស្រូបយក ៩,៥% ។ ចិនឈរ លំដាប់ទី ៣  ដែលមានទឹកប្រាក់ចំនួន ៥០៧ លានដុល្លារអាមេរិក ស្រូកយក ៧,៥% ។ បន្ទាប់មកគឺកូរ៉េខាងត្បូង ជប៉ុន បណ្តាប្រទេសអាស៊ាន ដទៃទៀត អឺរ៉ុប និងសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ