ក្រសួងសុខាភិបាលវៀតណាមទទួលពានរង្វាន់អន្តរជាតិស្តីពីការគ្រប់គ្រងបារី

(VOVWORLD) - នាថ្ងៃទី ៧ មិនា នៅទីក្រុង Cape Town អាហ្វ្រិកខាងត្បូង មូលនិធិ មនុស្សធម៌ Bloomberg បានប្រគល់ពានរង្វាន់ពិភពលោកសំរាប់ក្រសួងសុខាភិ បាលវៀតណាមដើម្បីការខំប្រឹងប្រែងនិងស្នាដៃក្នុងការឃ្លាំមើលការប្រើប្រាស់បារី និងបណ្ដាគោលនយោបាយបង្ការប្រឆាំងនឹងផលវិបាកដោយការជក់បារី។ 
ក្រសួងសុខាភិបាលវៀតណាមទទួលពានរង្វាន់អន្តរជាតិស្តីពីការគ្រប់គ្រងបារី - ảnh 1 ក្រសួងសុខាភិបាលវៀតណាមទទួលពានរង្វាន់អន្តរជាតិស្តីពីការគ្រប់គ្រងបារី

(VOVworld) – នាថ្ងៃទី ៧ មិនា នៅទីក្រុង Cape Town អាហ្វ្រិកខាងត្បូង មូលនិធិ មនុស្សធម៌ Bloomberg បានប្រគល់ពានរង្វាន់ពិភពលោកសំរាប់ក្រសួងសុខាភិ បាលវៀតណាមដើម្បីការខំប្រឹងប្រែងនិងស្នាដៃក្នុងការឃ្លាំមើលការប្រើប្រាស់បារី និងបណ្ដាគោលនយោបាយបង្ការប្រឆាំងនឹងផលវិបាកដោយការជក់បារី។ ថ្លែងមតិនៅពិធីប្រគល់រង្វាន់ឯកអគ្គរដ្ឋទូតជាសកលនៃអង្គការសុខភាពពិភពលោក (WHO) លោក Michael R.Bloomberg បានអបអរសាទរ បណ្ដាប្រទេសដែលទទួលពានរង្វាន់លើកនេះ ក្នុងនោះ មានវៀតណាម ដើម្បី ស្នាដៃលេចធ្លោក្នុងការអនុវត្តគោលនយោបាយឃ្លាំមមើលនិងគ្រប់គ្រងស្ថានភាព ប្រើប្រាស់បារីនិងបណ្ដាគោលនយោបាយបង្ការប្រឆាំងនឹងផលអន្តរាយដោយបារី។ ថ្លែងមតិបន្ទាប់ពីទទួលពានរង្វាន់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានថ្លែងអំណរគុណចំពោះ WHO និងមូលនិធិមនុស្សធម៌ Bloomberg រួមជាមួយអង្គការនៅក្នុងនិងក្រៅប្រទេសដែលគាំទ្រនិងរួមដំណើរជានិច្ចជាមួយក្រសួងសុខាភិបាលវៀតណាមក្នុងសកម្មភាពបង្ការប្រឆាំងនឹងផលអន្តរាយរបស់បារីនិយាយដោយឡែកនិងបណ្តាជំងឺមិនឆ្លងនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ