ការហ្វឹកហាត់ប្រឆាំងនឹងគ្រោះធម្មជាតិលើសមុទ្រខាងកើតបានចាប់ផ្តើម

ការហ្វឹកហាត់ប្រឆាំងនឹងគ្រោះធម្មជាតិលើសមុទ្រខាងកើតបានចាប់ផ្តើម - ảnh 1
ការហ្វឹកហាត់ប្រឆាំងនឹងគ្រោះធម្មជាតិលើសមុទ្រខាងកើតបាន ចាប់ផ្តើមចាប់ពីថ្ងៃទី ២៩ មិនា ដល់ទី ៣ មេសា (Image: Vietnam+)

(VOVworld) - ការហ្វឹកហាត់ប្រឆាំងនឹងគ្រោះធម្មជាតិលើសមុទ្រខាងកើតបាន
 ចាប់ផ្តើមចាប់ពីថ្ងៃទី ២៩ មិនា​ ដល់ទី ៣ មេសា ដោយមានការចូលរួមរបស់​ទាហាននៃកងទ័ពជើងទឹកមកពីប្រទេសជាសមាជិកអាស៊ានចំនួន ១០ និង
 ប្រទេសដៃគូចំនួន ៧ រួមមាន ចិន ឥណ្ឌា ជប៉ុន នូវ៉ែលហ្សេឡង រុស្ស៊ី កូរ៉េ
ខាងត្បូងនិងអាមេរិក។ អ.ស.ប. និងសហភាពអឺរ៉ុប  (EU) ហូឡង់ អេស្ប៉ាញ
 អ៊ូស្ត្រាលី និងលេខាធិការដ្ឋានអាស៊ានក៏បានចូលរួមការហ្វឹកហាត់នេះក្នុង
ឋានៈ អ្នកសង្កេតការ។ ថ្លែងមតិនៅពិធីបើកការហឹកហាត់លើកោះ Batam
 របស់ឥណ្ឌូណេស៊ី រដ្ឋម្ត្រីសម្របសម្រួលបណ្ដាបញ្ហានយោបាយច្បប់និង
សន្តិសុខ ឥណ្ឌូណេស៊ី លោក Djoko Suyanto បានឲ្យដឹងថា៖ គោលដៅនៃ
ការហ្វឹកហាត់នេះគឺសំដៅកែលំអរការងាររៀបចំបណ្ដាសកម្មភាពជួយ
សង្រោះអន្តរជាតិក្នុងករណីគ្រោះធម្មជាតិកើតមានឡើង។ ការហឹក
ហាត់គឺផ្នែកមួយក្នុងកិច្ចព្រមព្រៀងអាស៊ានស្តីអំពីការទប់ទល់ជាបន្ទាន់
និងព្យាករណ៍គ្រោះធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ