កសិករវ័យក្មេងចំនួន៨៦នាក់ទទួលបានពានរង្វាន់ Luong Dinh Cua លើកទី១២ឆ្នាំ២០១៧
(VOVWORLD) -ពិធីប្រគល់ពានរង្វាន់ Luong Dinh Cua លើកទី១២ឆ្នំាំ២០១៧ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៣០វិច្ឆិកា នៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃពិធី |
ពានរង្វាន់នេះបានប្រគល់ចំពោះ កសិករវ័យក្មេងចំនួន៨៦នាក់ ដែលមានស្នាដៃឆ្នើមក្នុងការផលិត ធ្វើអាជីវកម្ម ផ្លាស់ប្តូរវិទ្យាសាស្ត្រ បច្ចេក វិទ្យាជឿនលឿន ការពារបរិស្ថាននិងកសាងជនបទថ្មី។ អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានស្នើថា៖
“អង្គការមហាជនគប្បីសហការជាមួយផ្នែកនានា ជួយឧបត្ថម្ភយុវជនកសិករ អនុវត្តរូបសណ្ឋានសេដ្ឋកិច្ចនានា ជាពិសេស បំពាក់ ឲ្យយុវជនចំណេះវិជ្ជា រូបសណ្ឋានផលិតកសិកម្មថ្មី ទំនើប រួមចំណែកនាំវិស័យ កសិកម្មវៀតណាមធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយជាមួយពិភព លោក។ ក្នុងឱកាសនេះខ្ញុំសូមស្នើឲ្យរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ក្រសួងស្ថាប័ននានានិង គណៈ កម្មាធិការបក្ស គប្បីផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀត ដល់ការងារយុវជន គាំទ្រនិងបង្កលក្ខណៈងាយស្រួលបំផុតឲ្យយុវជនចូលរួម ចំណែកសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”៕