កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកអធិការកិច្ចដល់ឆ្នាំ២០២៥ ទស្សនៈវិស័យដល់ឆ្នាំ២០៣៥

កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកអធិការកិច្ចដល់ឆ្នាំ២០២៥ ទស្សនៈវិស័យដល់ឆ្នាំ២០៣៥ - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ

(VOVworld) - នាព្រឹកថ្ងៃទី២៩ ឧសភា នៅរដ្ឋធានីហាណូយ អធិការកិច្ចរដ្ឋាភិបាល
វៀតណាម បានរៀបចំសិក្ខាសាលាដោយប្រធានបទ “កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍
ផ្នែកអធិការកិច្ចដល់ឆ្នាំ២០២៥ ទស្សនៈវិស័យដល់ឆ្នាំ២០៣៥”។នៅទីនេះ អគ្គអធិ
ការកិច្ចរដ្ឋាភិបាលលោក Huynh Phong Tranh បានថ្លែងថា សេចក្ដីព្រាងស្ដីអំពីការ
កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកអធិការកិច្ចដល់ឆ្នាំ២០២៥ ទស្សនៈ វិស័យដល់ឆ្នាំ
២០៣៥ ត្រូវបានកសាងដោយមានដំណើរការជាក់ស្ដែង រឹងមាំ សមស្របនឹងដំណើរ
ការផ្លាស់ប្ដូរថ្មីប្រព័ន្ធនយោបាយ កែទម្រង់រដ្ឋបាល ឆ្លើយតប នឹងតម្រូវការលើក
កំពស់សមត្ថភាព ប្រសិទ្ធភាពនៃក្បាលមាស៊ីនរដ្ឋក្នុងការបង្ការប្រឆាំងពំពើពុក
រលួយនិងធ្វើសមាហរណកម្មអន្តរជាតិ៖
“ទស្សនៈកសាងយុទ្ធសាស្ត្រត្រូវបានជ្រួតជ្រៀបតាមរយៈការផ្ដួចផ្ដើមគំនិត គោល មាគ៌ារបស់បក្សនិងរដ្ឋ សំដៅកសាងស្ថាប័នអធិការកិច្ចអនុវត្តភារកិច្ចបង្ការប្រឆាំង
អំពើពុករលួយ ខ្ជះខ្ជាយនិងបាតុភូតអសកម្មផ្សេងៗទៀតក្នុងក្បាលមាស៊ីនរដ្ឋ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ