កាសែតវៀតណាមលើកដម្កើងជ័យជំនះលើហ្វាស្ស៊ីសនិយមទី ៩ ឧសភា ឆ្នាំ ១៩៤៥

កាសែតវៀតណាមលើកដម្កើងជ័យជំនះលើហ្វាស្ស៊ីសនិយមទី ៩ ឧសភា ឆ្នាំ ១៩៤៥ - ảnh 1
កាសែតវៀតណាមលើកដម្កើងជ័យជំនះលើហ្វាស្ស៊ីសនិយមទី ៩ ឧសភា ឆ្នាំ ១៩៤៥ (Image: VNA)


(VOVworld) – នាថ្ងៃទី ៩ ឧសភា កាសែតធំៗរបស់វៀតណាមបានលៃទុកនាទី
ពិសេស ស្តីអំពីជ័យជំនះលើពួកហ្វាស្ស៊ីស ៧០ ឆ្នាំមុន។ កាសែត ​ Nhan Dan
មានអត្ថបទសរសេរក្រោមចំណងជើងថា៖ “ត្រចះត្រចងបទចម្រៀងវីរៈភាព
ទីក្រុង Stalingrad” ក្នុងនោះ រំលឹកឡើងវិញបណ្ដារបត់ប្រវត្តិសាស្ត្រក្នុងការ
ប្រយុទ្ធនៅទីក្រុង Stalingrad របស់សហភាពស៊ូរវៀត។ ការប្រយុទ្ធនេះបាន
ផ្លាស់ប្តូរស្ថានភាពសង្គ្រាមលើកទី ២ និងធ្វើឲ្យពួកហ្វាស្ស៊ីសអាល្លឺម៉ង់ទទួល
បរាជ័យ។ រួមជាមួយយគ្នានោះគឺបទអធិប្បាយ ក្រោមចំណងជើងថា៖ “ជ័យជំនះរបស់កងទ័ពក្រហមសហភាពស៊ូរវៀតនិងឱកាសនៃបដិវត្តន៍
វៀតណាម”។ ក្នុងនោះ បទអធិប្បាយបានអះអាងថា៖ បដិវត្តន៍ខែតុលារុស្ស៊ី បានបង្ហាញដ៏ច្បាស់លាស់ថា៖ អ្នកដែលត្រូវបានសង្កត់សង្តិនមានលទ្ធភាព
ផ្តួលរលំ នឹមត្រួត្រា កសាងសង្គមថ្មី។ ក្នុងសម្ភាសជាមួយកាសែត Nhan Dan
ឯកអគ្គរដ្ឋទូត សហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov
បានអះអាងថា៖ ជ័យជំនះដ៏មហិមារក្នុងការតស៊ូប្រឆាំងនឹងពួកហ្វាស្ស៊ីសនិយម
ចំណុះបណ្ដាកំលាំងប្រជាធិបតេយ្យជឿនលឿនទាំងអស់លើពិភពលោក។នេះគឺជាជ័យជំនះរួមរបស់បណ្ដាប្រជាជន ស្នេហារសន្តិភាពលើសកលលោក
ផងដែរ។

លើទំព័រទី ១ របស់កាសែត Quan Doi Nhan Dan បានចុះផ្សាយរូបថត “យុទ្ធជន
សហភាពស៊ូវៀត M.V. Cantaria ដោតទង់សហភាពស៊ូរវៀតលើដំបូងអាគារ
រដ្ឋសភាអាល្លឺម៉ង់ នាថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៤៥” ។ ក្នុងឱកាសនេះដែរ
កាសែត Sai Gon Giai Phong មានអត្ថបទសរសេរ “តបស្នងសង់គុណប្រជាជន
និងកងទ័ពក្រហមសហភាពស៊ូរវៀត” ដែលស្ងើចសរសើរអត្ថន័យប្រវត្តិសាស្ត្រ
ដ៏ធំធេងនៃជ័យជំនះលើហ្វាស្ស៊ីនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ