កាសែតវៀតណាមសុទ្រតែផ្សាយអត្ថបទអំពីបដិវត្តខែសីហាឆ្នាំ១៩៤៥

VOV-ថ្ងៃទី១៩សីហាប្រជាជនវៀតណាមទាំងមូលបានរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះ
របស់បដិវត្តខែសីហាឆ្នាំ១៩៤៥។ ក្នុងឱកាសនេះបណ្ដាកាសែតនៅវៀតណាមសុទ្រតែ
ផ្សាយលើទំព័រទី១ព័ត៌មានអត្ថបទអំពីសកម្មភាពរំលឹកខួបអនុស្សាវរីយ៍។ កាសែត Quan
doi Nhan dan ក្នុងវិចារណៈកថាលើទំព័រទីមួយបានអះអាងថា មេរៀនថ្លៃថ្លាមួយក្នុងចំ
ណោមមេរៀនដ៏ថ្លៃថ្លារបស់បដិវត្តគឺការប្រមូលផ្ដុំនិងពង្រីកនូវកំលាំងរបស់ប្រជាជាតិទាំង
មូលក្រោមកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ប្រមុខគឺលោកប្រធានហូជីមិញម
ហិមារ។ បដិវត្តខែសីហាជាព្រឹត្តិការណ៍ដ៏អស្ចារ្សក្នុងប្រវត្តិសាស្ត្រវៀតណាម។ ពិសេស
គឺមេរៀនអំពីពង្រីកកំលាំងមហាសាមគ្គីប្រជាជាតិទាំងមូលក្នុងបដិវត្តខែសីហាឆ្នាំ១៩៤៥
បន្តបានបក្សអនុវត្តពង្រីកលើកំពស់ថ្មី។ក្នុងវិចារណៈកថាមានចំណងជើងថា៖ “ពង្រីក
ស្មារតីបដិវត្តខែសីហា ឆ្លងផុតពីការលំបាកសាកល្បង រឹងមាំឈានទៅមុខ”។ កាសែត
Nhan dan បានសង្កត់ធ្ងន់ថាសមិទ្ធផលនិងមេរៀនប្រវត្តិសាស្ត្រដ៏ថ្លៃថ្នូររបស់បដិវត្តខែសី
ហាជាការចាប់ផ្ដើមរបស់រាល់ជ័យជំនះមហិមារដែលប្រជាជនវៀតណាមក្រោមកិច្ចដឹក
នាំរបស់បក្សនិងលោកប្រធានហូជីមិញដណ្ដើមបានក្នុងបណ្ដាការតស៊ូសង្គ្រោះជាតិរំ
ដោះប្រជាជាតិឯកភាពប្រទេសជាតិដែលកំពូលគឺជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu
ឆ្នាំ១៩៥៤ មហាជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥។នាំស្មារតីបដិវត្តខែសីហាវៀតណាម
ទទួលបានបណ្ដាសមិទ្ធផលដ៏ធំធេងមានអត្ថន័យប្រវត្តិសាស្ត្រក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី
រហូតក្នុងរយៈពេល២៦ឆ្នាំកន្លងទៅបង្កតួនាទីនិងកំលាំងនាំប្រទេសជាតិឈានទៅ
ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដំណាក់កាលឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម៕

កាសែតវៀតណាមសុទ្រតែផ្សាយអត្ថបទអំពីបដិវត្តខែសីហាឆ្នាំ១៩៤៥ - ảnh 1
ជ័យជំនះរបស់បដិវត្តខែសីហាឆ្នាំ១៩៤៥។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ