ខេត្ត Quang Ninh បើកពិធីបុណ្យប្រាសាទ Cua Ong
(VOVWORLD) -ប្រាសាទ Cua Ong ជាទីសក្ការៈបូជាព្រលឹងដូនតា Hung Nhuong Vuong Tran Quoc Tang ដែលមានគុណូបការៈវាយខ្មាំងសត្រូវ និងការពារព្រំដែន ភាគឦសាន។
ខេត្ត Quang Ninh បើកពិធីបុណ្យប្រាសាទ Cua Ong |
នាយប់ថ្ងៃទី ១៨ មិនា ទីក្រុង Cam Pha ខេត្ត Quang Ninh បានរៀបចំពិធីទទួលប័ណ្ណរៀបចំណាត់ថ្នាក់ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិពិសេសប្រាសាទ Cua Ong និងបើកពិធីបុណ្យប្រាសាទ Cua Ong ឆ្នាំ ២០១៨។ ប្រាសាទ Cua Ong ជាទីសក្ការៈបូជាព្រលឹងដូនតា Hung Nhuong Vuong Tran Quoc Tang ដែលមានគុណូបការៈវាយខ្មាំងសត្រូវ និងការពារព្រំដែន ភាគឦសាន។
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖
“ខ្ញុំស្នើឲ្យខេត្ត Quang Ninh ផ្កោតសំខាន់ជាពិសេសទៅលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យក្លាយទៅជាផ្នែកមុខព្រួញ។ បង្កើនកិច្ចការគ្រប់គ្រង ជួសជុលឡើងវិញកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ រមណីដ្ឋាននានា។ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ជំនាញវិជ្ជាជីវៈគុណភាពខ្ពស់ ដោយឆ្លើយតបនឹងភារកិច្ចអភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ខេត្តផងដែរ”៕