គណៈកម្មាធិការបញ្ជាណែនាំកម្មវិធីគោលដៅជាតិកសាងជនបទថ្មិបូកសរុបការងារឆ្នាំ២០១៣

 គណៈកម្មាធិការបញ្ជាណែនាំកម្មវិធីគោលដៅជាតិកសាងជនបទថ្មិបូកសរុបការងារឆ្នាំ២០១៣ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh (VOV)

(VOV)_ថ្លែងមតិនៅក្នុងសន្និសីទបូកសរុបការងារនៃ គណៈកម្មាធិការបញ្ជា​
ណែនាំ​កម្មវិធីគោលដៅជាតិកសាងជនបទថ្មិ​ឆ្នាំ២០១៣ នាព្រឹកថ្ងៃទី១២​ មិនា​ 
នៅរដ្ឋធានី​ហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានអះ
អាងថា៖ ​ការកសាងជនបទថ្មីបានក្លាយទៅជាចលនាដ៏ទូលំទូលាយ ដោយ​មានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទាំងមូល។ តាម​
រយៈស្ថានភាព​ជាក់ស្ដែង ​ឃុំចំនួន១៤៤ទទួលបទដ្ឋានទាំង១៩​ កម្មវិធី​កំពុងក្លាយ ទៅជាការពិតជាក់ស្ដែង។ ស្ដីពីបទដ្ឋាននានាក្នុង​ការកសាងជនបទថ្មី ​ឧបនាយក
រដ្ឋ​មន្ត្រីបានស្នើគ្រប់ក្រសួង ស្ថាប័ន បន្ត​ពិនិត្យឡើងវិញរាល់សំណើរ ដើម្បី​កែលំ
អរ​ ណែនាំអនុវត្តប្រកបដោយ​ជោគជ័យ…។ល។

          ក្នុងឆ្នាំ ២០១៤ ប្រទេសទាំងមូលខំប្រឹងប្រែងមានឃុំពី៦០០ដល់៧០០​ទទួល​បានបទដ្ឋានអំពីជនបទថ្មី។ ដើម្បីអនុវត្តបានគោលដៅនេះ  ដំណោះស្រាយស្នូល ដែលបានកំណត់នោះគឺ៖បណ្ដាក្រសួង ស្ថាប័នមជ្ឈឹម ត្រូវប្រមូលផ្តុំវិនិយោគ​អោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ គមនាគមន៍ ធារាសាស្ត្រ ទឹកស្អាត…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ