គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិចំពោះគំរោងធ្វើសកម្មភាពឃ្លាំមើល
|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិចំពោះគំរោងធ្វើសកម្មភាពឃ្លាំមើល(TTXVN) |
(VOV)_បន្តសម័យប្រជុំ លើកទី២៧ នាព្រឹកថ្ងៃទី ១៨ មេសា គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្តល់មតិចំពោះគំរោងកម្មវិធីធ្វើសកម្មភាពឃ្លាំមើល
របស់រដ្ឋសភា។ ពិភាក្សាអំពីខ្លឹមសារនេះ ដំណាងមួយចំនួនបានចាត់ទុកថា៖ សកម្ម ភាពឃ្លាំមើលបានមានការកែទម្រង់ជាច្រើនអំពីខ្លឹមសារ និងរបៀបធ្វើសកម្មភាពហើយ ប៉ុន្តែការឃ្លាំមើលត្រូវប្រមូលផ្តុំជាង តាមខ្លឹមសារស្នូលនិមួយៗ។ លោក Phan Trung
Ly ប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភា បានអោយដឹងថា៖
“ ក្នុងប្រធានបទចំនួន៦ ខ្ញុំស្នើថា៖ត្រូវជ្រើសរើស២ប្រធានបទតែប៉ុណ្ណោះ៖ ទី
មួយ គឺប្រធានបទនៃរដ្ឋសភា និងទីពីរគឺប្រធានបទនៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីឃ្លាំមើល។ ក្នុងប្រធានបទនៃរដ្ឋសភា ខ្ញុំស្នើ៖ត្រូវជ្រើសរើសប្រធានបទ ស្ដីពីការអនុវត្តគោលនយោបាយ ច្បាប់ កម្មវិធីកសាងជនបទថ្មី…។ល៕”