គំនិតផ្តួចផ្តើមថ្មី បង្កើនប្រសិទ្ធភាពរបស់សហគ្រាស សំដៅ​ដោះស្រាយ​បញ្ហាសង្គម និងយេនឌ័រ ដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - លោកស្រី Paul Deborah ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាមបានឲ្យដឹងថាការបង្កើតគម្រោងនេះគឺសំដៅលើកកម្ពស់ប្រសិទ្ធភាពរបស់ SIB ជាពិសេសគឺ SIB ដែលដឹកនាំដោយស្ត្រី សំដៅដោះស្រាយបញ្ហាសង្គម និង យេនឌ័រដែលបណ្ដាលមកពីជំងឺកូវីដ ១៩។
គំនិតផ្តួចផ្តើមថ្មី បង្កើនប្រសិទ្ធភាពរបស់សហគ្រាស សំដៅ​ដោះស្រាយ​បញ្ហាសង្គម និងយេនឌ័រ ដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ ១៩ - ảnh 1លោកស្រី Paul Deborah ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម

នាថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគវៀតណាម (MPI) ស្ថានទូតកាណាដាប្រចាំនៅវៀតណាម និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសហការគ្នាប្រកាសគម្រោង  “ជួយឧបត្ថម្ភប្រព័ន្ធអេកូឡូស៊ីនៃបណ្ដាសហគ្រាស ដោះស្រាយបញ្ហាសង្គមវៀតណាមនិងឆ្លើយតបនឹងជំងឺកូវីដ ១៩” ដោយមានថវិកាសុរបចំនួន ២,៤៤ លានដុល្លារអាមេរិក។

អញ្ជើញ ថ្លែងក្នុងពិធីប្រកាសនេះ លោកស្រី Paul Deborah ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាមបានឲ្យដឹងថាការបង្កើតគម្រោងនេះគឺសំដៅលើកកម្ពស់ប្រសិទ្ធភាពរបស់ SIB ជាពិសេសគឺ SIB ដែលដឹកនាំដោយស្ត្រី សំដៅដោះស្រាយបញ្ហាសង្គម និង យេនឌ័រដែលបណ្ដាលមកពីជំងឺកូវីដ ១៩។

សូមបញ្ជាក់ដែរថាគម្រោងនេះត្រូវបានអនុវត្តន៍ក្នុងរយៈពេល ៣ ឆ្នាំ ដោយផ្ដល់អាទិភាពជួយឧបត្ថម្ភដល់ SIB លើវិស័យចំនួន ៤ ដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ ១៩ រួមមាន៖ កសិកម្មប្រកបដោយនិរន្តរភាព ទេសចរណ៍ប្រកបដោយនិរន្តរភាព ការអប់រំ និងសុខាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ