គំរោង​ការ​ Online កាណាល់សារព័តមានដើម្បីប្រជាជនអាចចូលរួមផ្ទាល់​ក្នុងដំណើការកសាងច្បាប់

(VOVworld)-នាព្រឹកថ្ងៃទី២២កុម្ភះ មជ្ឈមណ្ឌលសារព័តមាន សារមន្ទី និងស្រាវជ្រាវវិទ្យាសាស្ត្រ (នៃការិយាល័យរដ្ឋសភា) បានឧទ្ទេសនាមអំពីប្រព័ន្ធ Website ថ្មី  ៖គំរោង​ការ​ Online នៅអាស័យដ្ឋាន៖ http//duthaoonline.vn...គោលដៅរបស់ Website​នេះគឺបង្កើតកាណាល់សារព័តមានទ្វេភាគីដើម្បីតភ្ជាប់បណ្ដាស្ថាប័នរបស់រដ្ឋសភា ​បណ្ដាសមាជិកសភា ជាមួយអ្នកបោះឆ្នោត និងជាមធ្យោបាយមានប្រសិទ្ធភាពដើម្បីប្រជាជនអាចចូលរួមផ្ទាល់​ក្នុងដំណើការកសាងច្បាប់របស់រដ្ឋសភា។ ជាមួយការជួយឧបត្ថម្ភអំពីបច្ចេកទេសរបស់មូលនិធិទ្វីបអាស៊ី ការកសាងប្រព័ន្ធ Websiteថ្មី ​ក្រោយរយះពេល 5 ឆ្នាំ ដាក់អោយដំណើការ គឺសំដៅបង្កលក្ខណះងាយស្រួលបំផុតអោយប្រជាជនអាចតាមដាន ស្វែងយល់ និងផ្តល់មតិចូលក្នុងដំណើការបង្កើតនិង​អនុវត្តបណ្ដាគោលនយោបាយនៅរដ្ឋសភា និងនេះក៏គឺជាលក្ខណះងាយស្រួល​អោយដំណើការអនុវត្តច្បាប់របស់រដ្ឋ។ តាមលោក Nguyen Si Dung អនុប្រធាន​ការិយាល័យរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា៖         គំរោងការណ៏ ប្រព័ន្ធ Website ច្បាប់ដើមនេះ ធ្វើការងារមួយដ៏សែនសំខាន់គឺ ​ស្និទ្ធស្នាល​ងាយស្រួលអោយប្រជាជន ក្នុងការផ្តល់មតិ និងជួយអោយរដ្ឋសភា​ទទួលបានមតិជាច្រើនរបស់ប្រជាជន។ ទន្ទឹមនឹងនោះ គំរោងការណ៏និមួយៗ ​យើងនឹង កសាងបានឃ្លាំងឯកសារមួយទៀតផង៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ