គរបាលប្រជាជនរៀនសូត្រពាក្យទូន្មានចំនួន៦របស់លោកប្រធានហូជីមិញ
(VOV)_នាព្រឹកថ្ងៃទី ១១ មិនា នៅខេត្ត Bac Giang ( ភាគខាងជើងវៀតណាម) ក្រសួងនគរបាលវៀតណាម បានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីត៍ លើកទី ៦៥ ទិវា លោកប្រធានហូជីមិញ ផ្ញើសារលិខិតអោយនាយកនគរបាល មណ្ឌលទី១២ ស្ដីពីខ្លឹម
សារចំនួន ៦ អំពីអត្តចរិតរបស់នគរបាលបដិវត្តន៍ ( ថ្ងៃទី១១ មិនា ឆ្នាំ១៩៤៨ -ថ្ងៃទី
១១ មិនា ឆ្នាំ ២០១៣)។ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម
លោក Tran Dai Quang បានសង្កត់ធ្ងន់ថា÷
« កម្មាភិបាល យុទ្ធជននគរបាលប្រជាជន ត្រូវហាត់ពត់លត់ដំ បំប៉ន់សិលធម៌
បដិវត្តន៍ជានិច្ច គិតគូនិងធ្វើតាមពាក្យទូន្មានចំនួន ៦ របស់លោកប្រធានហូជីមិញ។ »
|
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Tran Dai Quang(http://nguyentandung.org/) |
ក៏ក្នុងព្រឹកថ្ងៃនេះដែរ នគរបាលទីក្រុង Can Tho ( ភាគខាងត្បូងវៀតណាម) បាន រៀបចំ ពិធីរំលឹកខួបអនុស្សាវរីត៍ លើកទី ៦៥ ទិវា នគរបាលប្រជាជនរៀនសូត្រ និង
អនុវត្តពាក្យទូន្មានចំនួន៦របស់លោកប្រធានហូជីមិញផងដែរ៕