គោលដៅស្នូលសម្រាប់ចលនាប្រជាជនក្នុងឆ្នាំ២០១៨គឺចលនាក្បាលម៉ាស៊ីនរដ្ឋបាល
(VOVWORLD) -នាព្រឹកថ្ងៃទី១០មករានៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទទូទាំងប្រទេសសំដៅបូកសរុបការងារចលនាប្រ ជាជនឆ្នាំ២០១៧និងអនុវត្តភារកិច្ចឆ្នាំ២០១៨។
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ http://vietnamnet.vn/) |
អញ្ជើញផ្តល់អនុសាសន៍នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភារកិច្ចដែល បានដាក់ចេញសម្រាប់ឆ្នាំ២០១៨របស់ផ្នែកចលនាប្រជាជនគឺធ្ងន់ធ្ងរណាស់ តាមនោះ ត្រូវកំណត់សកម្មភាពស្នូលក្នុងឆ្នាំ២០១៨គឺ “ឆ្នាំចលនាក្បាលម៉ាស៊ីនរដ្ឋបាល”។ លោក អញ្ជើញមានប្រសាសន៍ថា៖
“គប្បីយកលទ្ធផលបម្រើប្រជាជននិងការពេញចិត្តរបស់ប្រជាជនធ្វើជារង្វាស់ ពោលគឺ រក្សាបានសណ្តាប់ធ្នាប់សង្គមប៉ុន្តែក៏ត្រូវទទួលបានការស្រុះចិត្តគំនិតរបស់ប្រជាជន ដែរ។ យើងកំពុងដើរតាមទិសដៅបញ្ចុះបញ្ចូលនិងធ្វើជាគំរូ មិនមែនជាការអាងលើអំណាច ដើម្បីគាបសង្កត់ប្រជាជនទេ។ ត្រូវដោះស្រាយតឹងរឹងចំពោះកម្មាភិបាលដែលមានអំពើ ពុករលួយ ខ្ជះខ្ជាយនិងរំខានលើប្រជាជនជាដាច់ខាត”។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួង ស្ថាប័ន នានា បង្កើនការជួបប្រាស្រ័យទាក់ទង ជួបសន្ទនា និងអនុវត្តបទបញ្ញត្តិបញ្ចេញមតិ ជាដើម៕