ចិនយកចិត្តទុកដាក់ដល់ការអភិវឌ្ឌ្យន៏ទំនាក់ទំនងជាមួយវៀតណាម
|
ទិដ្ឋភាពនៃការសន្ទនា(រូបថត៖ Internet) |
(VOVWorld)- ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនឹងធ្វើការនៅវៀតណាមពីថ្ងៃទី១៧
ដល់ទី១៩មេសា ព្រឹកថ្ងៃទី១៨មេសា គណះប្រតិភូសំព័ន្ធសមាគមប្រជាជនចិនដើម្បី
សន្តិភាពនឹងរំសាយសព្វាវុធ(ហួរកៃ )ដឹកនាំដោយលោក Li WuWei អនុប្រធាន
គណះកម្មាការទូទាំងប្រទេសរណសិ្សមាតុភូមិចិននឹងជាអនុប្រធាន ហួរកៃ បានជួប
សន្ទនាជាមួយសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមដឹកនាំដោយអនុប្រធានប្រចាំ
ការលោក Nguyen Van Kien។នៅក្នុងពិធីជួបសន្ទនា លោក Li WuWei បានអះអាង
ជាថ្មីម្តងទៀតនូវគោលនយោបាយអភិវឌ្ឌ្យសន្តិភាពរបស់ចិនដែលបានរដ្ឋាភិបាលចិន
អនុម័ត្តកាលពីឆ្នាំ២០១១ក្នុងនោះចិនយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឌ្យទំនាក់
ទំនងជាមួយបណ្តាប្រទេសជិតខាងដែលក្នុងនោះមានវៀតណាមផង។លោក Li WuWei អះអាងថា៖ក្នុងថានះជាអង្គការសន្តិភាពធំបំផុតនៅចិន ហួរកៃ សកម្មគាំទ្រចំពោះទឹស
ស្លោកនឹងគោលនយោបាយរបស់បក្សនឹងរដ្ឋាភិបាលចិនពង្រីកបន្ថែមនូវទំនាក់ទំនង
ជាមួយបណ្តាអង្គការសន្តិភាពរបស់ប្រទេសជិតខាង។យើងខ្ញុំយកលចិត្តទុកដាក់ដល់
ការអភិវឌ្ឌ្យទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយបណ្តាអង្គការមិត្តភាពរបស់វៀត
ណាមជានិច្ឆ និងមានពំណងថា៖ដោយមានការខំប្រឹងប្រែងរបស់ភាគីទាំង២ យើង
នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យខ្លាំងក្លាថែមទៀត។មុននោះ
លោក Li WuWei បានជួបសន្ទនាជាមួយលោក Uong Chu Luu - អនុប្រធានរដ្ឋសភា
នឹងប្រធានគណះកម្មាការសន្តិភាពវៀតណាម។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានជួប
សន្ទនាជាមួយគណះប្រតិភូហួរកៃនៅទីស្នាក់ការរដ្ឋសភា។ប្រធានរដ្ឋសភាវៀត
ណាម Nguyen Sinh Hung អះអាងថា៖បក្ស រដ្ឋ នឹងប្រជាជនវៀតណាមជានិច្ឆកាល
យកចិត្តទុកដាក់ នឹងធ្វើអស់ពីកំលាំងកាយចិត្តរួមជាមួយបក្សរដ្ឋ នឹងប្រជាជនចិន
ជាបងប្អូនពង្រឹងពង្រីកទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់
វិស័យវៀតណាម-ចិនដើម្បីផលប្រយោជន៏របស់ប្រជាជននៃប្រទេសទាំង២ដើម្បី
សន្តិភាពនឹងការអភិវឌ្ឌ្យន៏របស់ប្រជាជាតិទាំង២។ប្រធានរដ្ឋសភាវៀតណាម
Nguyen Sinh Hung ក៏សង្កត់ធ្ងន់ដែរថា៖ រដ្ឋសភាវៀតណាមមានគោលបំណងសហ
ប្រតិបត្តិការជាមួយសភាប្រជាជនចិនយ៉ាងជិតស្និទ្ធជាងទៀត ។ភាគីទាំងពីរត្រូវការ
បង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៍មាន បទពិសោធន៏ ធានារអោយរដ្ឋាភិបាល
នៃប្រទេសទាំងពីរអនុវត្តបណ្ដាកម្មវិធី គំរោងការណ៏សហប្រតិបត្តិការ ប្រកបដោយ
មានប្រសិទ្ធភាព ទន្ទឹមនឹងនោះ សកម្មសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក
លើបណ្ដាវេទិកាសភាក្នុងដំបន់និងអន្តរជាតិទៀតផង៕