ច្បាប់ពុម្ភអក្សរឆ្លាក់លើឈើវត្ត Vinh Nghiem ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិគភ័ណ្ឌឯកសាររបស់មនុស្សលោក។

(VOV)-ច្បាប់ពុម្ភអក្សរឆ្លាក់លើឈើវត្ត Vinh Nghiem នៅ Bac Giangភាគ
ខាងជើងវៀតណាមទើបនឹងបានអង្គការ UNESCO ទទួលស្គាល់ជា
បេតិគភ័ណ្ឌឯកសាររបស់មនុស្សលោក ក្នុងកិច្ចប្រជុំពេញអង្គលើក
ទី៥ដែលប្រព្រឹត្តទៅនៅទីក្រុងបាំងក(ថៃ)។ច្បាប់ពុម្ភអក្សរឆ្លាក់លើឈើ
ទទួលស្គាល់ ដោយអង្គការ UNESCO ត្រូវបានផ្អែកទៅលើចរិតលក្ខណះ
ពិតប្រាកដ ចរិតលក្ខណះពិសេសនិងតួនាទីក្នុងដំបន់។ក្នុងច្បាប់ពុម្ភ
អក្សរឆ្លាក់លើឈើនេះមានគម្ពីពុទ្ឋសាសនា​វណ្ណកម្មរបស់ព្រះពុទ្ឋ Tran
Nhan Tong  រួមជាមួយបណ្តាព្រះសង្ឃនិកាយ​ Truc Lam គ៍ដូចជាតំលៃមនុស្សសាស្រ្តរបស់ពុទ្ឋសាសនាវៀតណាមទៀតផង។


             
ច្បាប់ពុម្ភអក្សរឆ្លាក់លើឈើវត្ត Vinh Nghiem ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិគភ័ណ្ឌឯកសាររបស់មនុស្សលោក។  - ảnh 1
ច្បាប់ពុម្ភអក្សរឆ្លាក់លើឈើរាជកាល Nguyen (Internet).

លោក​Pham Cao Phong ប្រធានគណប្រតិភុវៀតណាមដែលចូលរូម
កិច្ចប្រជុំនេះបានអោយដឹងថា​ ច្បាប់ពុម្ភអក្សរឆ្លាក់លើឈើរវត្ត Vinh
Nghiem ទទួលបានសំលេងគាំទ្រចំនួន​១០០%។រហូតមកដល់ពេល
នេះវៀតណាមបានមានបេតិគភ័ណ្ឌឯកសារត្រូវបានUNESCO ទទួល
ស្គាល់នោះគឺសិលាចារិត​ Quoc Tu Giam  ច្បាប់ពុម្ភអក្សរឆ្លាក់លើឈើ
រាជកាលNguyen  និង ច្បាប់ពុម្ភអក្សរឆ្លាក់លើឈើវត្ត Vinh Nghiem៕

ប្រតិកម្មទៅវិញ

ផ្សេងៗ