ឆ្នាំ២០៣០-ទីផ្សារដឹកជញ្ជូនផ្លូវអាកាសវៀតណាមស្ថិតក្នុង Top ៤ របស់អាស៊ាន
(VOVWORLD) -ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Trinh Dinh Dung ទើបនឹងបានចុះហត្ថ លេខា លើសេចក្តីសម្រេចចិត្តស្តីពីការកែប្រែផែនការអភិវឌ្ឍន៍ការដឹកជញ្ជូនផ្លូវអាកាសដំណាក់កាលដល់ឆ្នាំ២០២០ ទិសដៅ ២០៣០ ។
ឆ្នាំ២០៣០-ទីផ្សារដឹកជញ្ជូនផ្លូវអាកាសវៀតណាមស្ថិតក្នុង Top ៤ របស់អាស៊ាន |
តាមនោះ គោដៅដល់ឆ្នាំ២០៣០ ទីផ្សារដឹក ជញ្ជូនផ្លូវអាកាសវៀត ណាមនឹងស្ថិតក្នុងក្រុមប្រទេសជួរមុខអាស៊ានចំនួន៤ អំពីបរិមាណ ដឹកជញ្ជូន។ ទន្ទឹមជាមួយគ្នានោះ បង្កើតនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលដឹកជញ្ជូនអ្នកដំណើរ និងទំនិញចំនួន៣ ក្នុងកម្រិតតំបន់អាស៊ាន។
តាមនោះ ទីផ្សារដឹកជញ្ជូនអ្នកដំណើរសរុបនឹងកើនជាមធ្យម ១៦% ក្នុងឆ្នាំ ដំណាក់កាល ២០១៥-២០២០ និង៨% ដំណាក់កាល២០២០- ២០៣០។ ទីផ្សារដឹកជញ្ជូនទំនិញកើនជាមធ្យម ១៨% ក្នុងមួយឆ្នាំ ដំណាក់កាល ២០១៥-២០២០ និង១២%ដំណាក់កាល ២០២០- ២០៣០ ៕