ជំនួបប្រាស្រ័យគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំង "ដើម្បីជនក្រីក្រ - មិន​បំផ្លេច​ចោលនរណាម្នាក់ឡើយ"

(VOVWORLD) - ប្រតិភូបានចែករំលែកអំពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឈានឡើងរួចផុតពីភាពក្រីក្រ ហើយធ្វើជាអ្នកមាន ព្រមទាំងចែករំលែកបទពិសោធន៍អំពីការរៀបចំអនុវត្តន៍ កសាងគំរូរករបរស៊ី
ជំនួបប្រាស្រ័យគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំង កម្មវិធីជួបសំណេះសំណាលជាមួយគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំង “ដើម្បីជនក្រីក្រ - មិនបំផ្លេចចោលនរណាម្នាក់ឡើយ" ឆ្នាំ ២០២៣។ រូបថត៖ VOV

នាព្រឹកថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មការប្រឡងប្រណាំង និងជូនរង្វាន់មជ្ឈឹមបានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំង “ដើម្បីជនក្រីក្រ - មិនបំផ្លេចចោលនរណាម្នាក់ឡើយ" ឆ្នាំ ២០២៣។

អញ្ជើញចូលរួមកម្មវិធីនេះ មានវត្តមានជនគំរូចំនួន ១០ នាក់ តំណាងឲ្យសមូហភាព និងបុគ្គលឆ្នើមចំនួន ៣០ ក្នុង ចលនាប្រឡងប្រណាំង "ដើម្បីជនក្រីក្រ - មិនបំផ្លេចចោលនរណាម្នាក់ឡើយ" ដំណាក់កាល ២០២១- ២០២៣ បានចែករំលែកអំពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឈានឡើងរួចផុតពីភាពក្រីក្រ ហើយធ្វើជាអ្នកមាន ព្រមទាំងចែករំលែកបទពិសោធន៍អំពីការរៀបចំអនុវត្តន៍ កសាងគំរូរករបរស៊ី ដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ លោក Nguyen Trung Kien ប្រធានសហករណ៍ Doc Loc ខេត្ត Hoa Binh ជាគំរូឆ្នើមម្នាក់បានឲ្យដឹងថា៖

“កាលពីមុន បងប្អូនប្រជាជនដាំពោត ស្រូវតាមលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាជនបានផ្លាស់ប្ដូរទៅគំរូផលិតកម្មទំនិញដូចជាបន្លែ និងដំណាំ។ ផលិតផលទាំងនេះទាមទារបច្ចេកវិទ្យាខ្ពស់ដែលបងប្អូនប្រជាជនមិនទាន់មានលទ្ធភាពប្រើប្រាស់។ ដូច្នេះហើយ ខ្ញុំត្រូវជួយផ្ដល់ប្រឹក្សាបច្ចេកទេសដល់ប្រជាជនជាប្រចាំ។ ក្រោយពេលសង្កេតឃើញថា ទទួលបានទិន្នផល និងប្រាក់ចំនួនខ្ពស់ បងប្អូនប្រជាជនបានពង្រីកផ្ទៃដីដាំដុះពី ១ -២ ហិកតា រហូតដល់ ៣០ ហិកតា។  យើងខ្ញុំក៏បានសហការគ្នាដើម្បីបញ្ចេញលក់នៅតាមឃុំនានាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ