ជំនួប Blois លើកទី ២៥ អំពីរូបវិទ្យា បរមាណូនិងដារា សាស្ត្រ

(VOVworld) – ចាប់ពីថ្ងៃទី ២៦ ដល់ទី​ ៣១ ឧសភា នៅទីក្រុង Blois បារាំង បានប្រព្រឹត្ត
ទៅជំនួបជាប្រចាំឆ្នាំ (ជំនួប Blois លើកទី ២៥) អំពី “រូបវិទ្យាបរមាណូនិងដារាសាស្ត្រ”។ សកម្មភាពនេះត្រូវបានបង្កើតដោយអ្នកវិទ្យាសាស្ត្រវៀតណាម បណ្ឌិត Tran Thanh Van
។ បណ្ឌិត Tran Thanh Van គឺជាជនអាស៊ីលើកទី ៣ ដែលទទួលបានគឿងឥស្សរិយស
PATE របស់វិទ្យាស្ថានរូបវិទ្យាអាមេរិកប្រគល់ឲ្យអ្នករូបវិទ្យាឆ្នើមបំផុតលើសកលោក។
ជំនួប Blois លើកទី​ ២៥ បានទាក់ទាញ​ការចូលរួមរបស់អ្នករូបវិទ្យាចំនួន ១៤៤ នាក់
មកពីប្រទេសចំនួន ២២ ប្រទេសលើ ពិភពលោក។ ជាពិសេស ក្នុងជំនួបលើកនេះ
គណៈចាត់តាំង បានឧទ្ទសនាមអំពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងអប់រំអន្តរជាតិដែល
នឹងបើក សម្ពោធន៍នាខែ​ សីហា ខាងមុខនៅទីក្រុង Quy Nhon ភាគកណ្ដាលវៀតណាម ដោយមានការរួមវិភាគទានរបស់បណ្ឌិត Tran Thanh Van និងការជួយឧបរត្ថម្ភ របស់
រដ្ឋាភិបាលវៀតណាម។ អ្នកវិទ្យាសាស្ត្រទទួលបានរង្វាន់ Nobel ចំនួន ៨ នាក់បាន
យល់ព្រមចំពោះសេចក្តីអញ្ជើញចូលរួមធ្វើការនៅមជ្ឈមណ្ឌលនេះនៅវៀតណាម។
បណ្ឌិត  Tran Thanh Van បានឲ្យដឹងថា៖

“បណ្ដាបណ្ឌិតដែលយើងខ្ញុំអញ្ជើញធ្វើការងារនៅមជ្ឈមណ្ឌលនេះគឺដ៏ល្បីឈ្មោះ
 ណាស់។ គេបានមានឱកាសនិយាយជាមួយខ្ញុំអំពីវៀតណាមច្រើនដងហើយ។
ខ្ញុំគិតថា៖ ខ្ញុំត្រូវ ប្រើប្រាសឱកាសនេះដើម្បីបណ្ដានិស្សិតវៀតណាមមានឱកាស
រៀនសូត្រ ទន្ទឹមនឹងនោះ លើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ៕”

ជំនួប Blois លើកទី ២៥ អំពីរូបវិទ្យា បរមាណូនិងដារា សាស្ត្រ - ảnh 1
បណ្ឌិត Tran Thanh Van គឺជាជនអាស៊ី លើកទី ៣ ដែលទទួលបានគឿងឥស្សរិយស PATE របស់វិទ្យាស្ថានរូបវិទ្យា អាមេរិកប្រគល់ឲ្យអ្នករូបវិទ្យាឆ្នើមបំផុតលើសកលោក។ (Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ