ជូន​សៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខភាពដល់ជន​មានស្ថានភាពលំបាក

(VOVWORLD) - ពិធីបំផុស “កម្មវិធី ជូនសៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខភាព ដល់ជនមានស្ថានភាពលំបាក” ត្រូវបានរៀបចំឡើងដោយផ្ទាល់នៅទីក្រុងហាណូយ និងតភ្ជាប់តាមអ៊ីនធឺណែតទៅកាន់ខេត្ត ក្រុងចំនួន ៦៣ទូទាំងប្រទេស នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ដោយមានវត្តមានរបស់ប្រជាជនដែលមានស្ថានភាពលំបាកចំនួនជាង ១៨០០នាក់។
ជូន​សៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខភាពដល់ជន​មានស្ថានភាពលំបាក - ảnh 1អគ្គនាយក ធានារ៉ាប់រងសង្គមវៀតណាម លោក Nguyen The Manh ថ្លែងមតិក្នុងពិធីនេះ។ (រូបថត៖ dangcongsan.vn)

កម្មវិធីនេះ ឆ្ពោះទៅបងប្អូនជាជនជាតិភាគតិច ដែលស្ថិតក្នុងក្រុមដែលមិនត្រូវបានថវិការដ្ឋជួយឧបត្ថម្ភបង់ប្រាក់ធានារ៉ាប់រងសុខាភិបាល; អ្នកដែលមិនទាន់មានប័ណ្ណធានារ៉ាប់រងសុខភាពដែលទើបរួចផុតពីភាពក្រីក្រ; គ្រួសារក្រីក្រមិនទាន់ចូលរួមធានារ៉ាប់រងសង្គម;ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ; អ្នកមានកម្រិតរស់នៅមធ្យមដែលមិនទាន់ចូលរួមការធានារ៉ាប់រងសុខាភិបាល និងអ្នកមានស្ថានភាពលំបាក ចាញ់ប្រៀបគេផ្សេងទៀត។ នេះគឺជាសកម្មភាពប្រចាំឆ្នាំដោយចាប់ផ្តើម "កម្មវិធីជូនសៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខភាពដល់ជនមានស្ថានភាពលំបាក ឆ្នាំ ២០២២ និងនាំមកនូវបុណ្យតេតកក់ក្តៅដល់ជនក្រីក្រ - និទាឃរដូវ ឆ្នាំថោះ បញ្ចស័ក" ។

ថ្លែងមតិនៅក្នុងពិធីនេះ លោក Nguyen The Manh អគ្គនាយកធានារ៉ាប់រងសង្គមវៀតណាមបានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំក៏សប្បាយរីករាយណាស់ ខណៈដែលនាពេលកន្លងទៅ សៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខភាព ត្រូវបានអង្គការ សហគ្រាស និងសប្បុរសជនជាច្រើន ជ្រើសរើសជាអំណោយជាក់ស្តែង និងមានអត្ថន័យជូនដល់ជនក្រីក្រ ជនមានស្ថានភាពលំបាកក្នុងកម្មវិធីស្ម័គ្រចិត្តរបស់អង្គការនានា។ ជាមួយនឹងអត្ថន័យមនុស្សធម៌និងមនុស្សសាស្ត្រ សៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខភាព នៅពេលដែលត្រូវបានប្រគល់ជូនដល់ជនមានស្ថានភាពលំបាក មិនត្រឹមតែជាការចែករំលែកខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តខាងស្មារតីដ៏ធំធេងទៀតផង។ វាគឺជាសកម្មភាពជាក់ស្តែងបំផុត ដើម្បីជួយចែករំលែកបន្ទុកនៃការចំណាយសម្រាប់ការពិនិត្យ និងព្យាបាលជំងឺនៅពេលមានអកុសលជំងឺ ជួយឱ្យពួកគេទទួលបានចំណូលស្ថេរភាពនៃប្រាក់សោធននិវត្តន៍នៅពេលបញ្ចប់អាយុការងារ។

ជូន​សៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខភាពដល់ជន​មានស្ថានភាពលំបាក - ảnh 2ពិធីប្រគល់សៀវភៅធានារ៉ាប់រងសង្គម និងប័ណ្ណធានារ៉ាប់រងសុខភាពដល់ប្រជាជនមានស្ថានភាពលំបាក។ (រូបថត៖ dangcongsan.vn)

នៅក្នុងពិធីបំផុសកម្មវិធីនេះ ធានារ៉ាប់រងសង្គមវៀតណាម និងធានារ៉ាប់រងសង្គមបណ្តាខេត្តក្រុង បានប្រគល់សៀវភៅធានារ៉ាប់រងសង្គម និងប័ណ្ណធានារ៉ាប់រងសុខភាពចំនួនជិត ២០០០ សៀវភៅដែលមានតម្លៃសរុបជិត ៤ ពាន់លានដុង (ប្រហែល ១៦០ ពាន់ដុល្លារ) ដល់ប្រជាជនដែលមានស្ថានភាពលំបាក។ លើសពីនេះទៀត ឆ្លើយតបនឹងការបំផុសចលនារបស់ធានារ៉ាប់រងសង្គមវៀតណាម អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាម និងធនាគារចំនួន ៥ (Mbbank, Vietcombank, VietinBank, Agribank, BIDV) បានប្រគល់សៀវភៅធានារ៉ាប់រងសង្គម និងប័ណ្ណធានារ៉ាប់រងសុខភាពចំនួនជាង ៥៥.០០០ សៀវភៅ ដែលមានតម្លៃសរុបជិត ៥ ពាន់លានដុង (ជាង ២០០.០០០ ដុល្លារ) ដើម្បីរួមជាមួយធានារ៉ាប់រងសង្គមវៀតណាម ផ្តល់ជូនដោយផ្ទាល់ដល់ដៃប្រជាជនដែលមានស្ថានភាពលំបាកនៅទូទាំងប្រទេស នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ