ជម្រុញការជួបប្រាស្រ័យវប្បធម៌រវាងប្រជាជនហាណូយនិងបណ្តាប្រទេសអឺរ៉ុប

(VOVWORLD) -ក្នុងឱកាសរំលឹកទិវាអឺរ៉ុប (ថ្ងៃទី៩ឧសភា) នាយប់ថ្ងៃទី៤ខែឧសភានៅទីក្រុង ហាណូយ គណៈប្រតិភូសហភាពអឺរ៉ុប (EU) បានរួមសហការជាមួយស្ថានទូតនៃបណ្តា ប្រទេសសមាជិកនិងមណ្ឌលវប្បធម៌អឺរ៉ុប រៀបចំកម្មវិធី “ទិវាអឺរ៉ុបឆ្នាំ២០១៨” នៅទីក្រុង ហាណូយ។ 

ជម្រុញការជួបប្រាស្រ័យវប្បធម៌រវាងប្រជាជនហាណូយនិងបណ្តាប្រទេសអឺរ៉ុប - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung អញ្ជើញថ្លែងមតិក្នុងពិធី 

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអះអាងថា ព្រឹត្តិការ ណ៍នេះនឹងនាំមកជូនប្រជាជនរដ្ឋធានីនិងភ្ញៀវទេសចរ នូវបរិ យាកាសវប្បធម៍ដ៏រស់រវើកនាឱកាសចុងសប្តាហ៍។ លោក Nguyen Duc Chung មាន បំណងចង់ឲ្យគណៈប្រតិភូសហភាពអឺរ៉ុប រួមជាមួយអង្គទូតនានា រៀបចំជាបន្តនូវ សកម្មភាពប្រហាក់ប្រហែល ពីនោះ ជម្រុញការជួបប្រាស្រ័យវប្បធម៌និងតភ្ជាប់ទំនាក់ ទំនងស្អិតល្មួតរវាងប្រជាជនទីក្រុងហាណូយជាមួយបណ្តាប្រទេសអឺរ៉ុបនាពេលអនាគត៖

“នេះជាឱកាសសម្រាប់ភ្ញៀវទេសចរនិងប្រជាជនទស្សនារូបភាពវប្បធម៌ដ៏សម្បូរបែបរបស់អឺរ៉ុបនៅកណ្តាលទីក្រុងហាណូយ។ តាមនោះ ប្រជាជនវៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយ ឡែកនឹងមានការយល់បន្ថែមអំពីអឺរ៉ុប ជាពិសេសអំពីសមិទ្ធិ វិទ្យា សាស្ត្របច្ចេកវិទ្យា វប្បធម៌ម្ហូបអាហារជាដើម”។

        ចំណុចគួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ “ទិវាអឺរ៉ុបឆ្នាំ២០១៨” គឺកម្មវិធី “ភូមិ អឺរ៉ុប” ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌សិល្បៈដ៏វិសេសវិសាលរបស់អឺរ៉ុប ដែលបានប្រព្រឹត្តទៅនៅបឹង Hoan Kiem នៃទីក្រុងហាណូយ ក្នុងរយៈពេល៣ថ្ងៃគឺថ្ងៃ ទី៤ដល់ទី៦ខែឧសភា។ ទន្ទឹមជាមួយគ្នានោះ ក្នុងឱកាសនេះ កម្មវិធីទិវាសៀវភៅអឺរ៉ុប ក៏បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ។ ទៅទស្សនាព្រឹត្តិការណ៍នេះ មិត្តអ្នកអាននឹងបានស្វែងយល់នូវសៀវភៅថ្មីមកពីប្រទេសអូទ្រីស ដាណឺម៉ាក់ បារាំង ស្វីស អ៊ីតាលីនិងបែល្សីកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ