ជួយជ្រោមជ្រែងម៉ោងផែនដី៖ ប្រទេសទាំងមូលសន្សំសំចៃអគ្គិសនីបាន ៤២៨ ០០០ kWh
(VOVWORLD) - នៅសួនឧទ្យាន Dong Khoi កម្មវិធីបំផុសការជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤ ជាមួយនឹងសារថា " សន្សំសំចៃអគ្គិសនី - ក្លាយទៅជាទម្លាប់" បានប្រព្រឹត្តិទៅជាផ្លូវការ។
បិទភ្លើង ជួយជ្រោមជ្រែងម៉ោងផែនដី។ រូបថត៖ Doan Cong Vu/VNA |
ជាមួយនឹងសារ “កាត់បន្ថយស្នាមជើងកាបូន - ឆ្ពោះទៅ Net Zero” កាលពីយប់មិញ (២៣ មីនា) ទីក្រុងហាណូយបានជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីដោយបានបិទភ្លើងនៅគ្រប់កន្លែងសាធារណៈ និងទីតាំងនានាក្នុងទីក្រុង ចាប់ពីម៉ោង ២០ និង ៣០នាទីយប់ដល់ម៉ោង ២១ និង ៣០នាទី យប់។ ក្រៅពីនោះ ទីក្រុងហាណូយក៏រៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ការប្រលងគូរគំនូរ “កុមាររដ្ឋធានី-សន្សំសំចៃអគ្គិសនីក្លាយទៅជាទម្លាប់”; កម្មវិធី "ប្តូរក្រដាស់យកដើមឈើ" នាំសារការពារបរិស្ថាន ជួយជ្រោមជ្រែងម៉ោងផែនដី។
នៅទីក្រុង Da Nang កាលពីម្សិលមិញ (២៣ មីនា) មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មនៃទីក្រុង Da Nang បានសម្របសម្រួលជាមួយសាជីវកម្មអគ្គិសនីកណ្តាល និងអង្គភាពមួយចំនួនក្នុងទីក្រុងបានប្រារព្ធពិធីមិទ្ទិញជួយជ្រោមជ្រែងម៉ោងផែនដី ឆ្នាំ ២០២៣។
នៅសួនឧទ្យាន Dong Khoi កម្មវិធីបំផុសការជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤ ជាមួយនឹងសារថា " សន្សំសំចៃអគ្គិសនី - ក្លាយទៅជាទម្លាប់" បានប្រព្រឹត្តិទៅជាផ្លូវការ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីបិទភ្លើងរយៈពេល ១ម៉ោង ដើម្បីជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ ២០២៤ កាលពីយប់មិញ (២៣ មីនា) ប្រទេសទាំងមូលបានសន្សំសំចៃភ្លើងបានចំនួន ៤២៨ ០០០ គីឡូវ៉ាត់ម៉ោផងដែរ៕