ជំរុញ និងការពារសិទ្ធិមនុស្សក្នុងសម័យកាលផ្លាស់ប្ដូរថ្មីនៅវៀតណាម

(VOVWORLD) - ក្នុងសិក្ខាសាលា នេះ អ្នកវិទ្យាសាស្ត្រ និងប្រតិភូបានបញ្ជាក់ពីអត្ថន័យ និងតម្លៃសហសម័យនៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងអត្ថន័យចំពោះវៀតណាមជាពិសេសគឺក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងចីរភាព។
ជំរុញ និងការពារសិទ្ធិមនុស្សក្នុងសម័យកាលផ្លាស់ប្ដូរថ្មីនៅវៀតណាម - ảnh 1ទិដ្ឋភាពសិក្ខាសាលា។ រូបថត៖ VOV

នាព្រឹកថ្ងៃទី៨ ធ្នូ នៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិហូជីមិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ “សមិទ្ធិផលជំរុញ និងការពារសិទ្ធិមនុស្សក្នុងសម័យកាលផ្លាស់ប្ដូរថ្មីនៅវៀតណាម”។ សិក្ខាសាលានេះបានប្រព្រឹត្តិទៅក្នុងឱកាសរំលឹកខួបលើកទី ៧៥  នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ( ១០ ធ្នូ ឆ្នាំ ១៩៤៨-១០ ធ្នូ ឆ្នាំ ២០២៣) និងខួបលើកទី ៣០ នៃសន្និសីទពិភពលោកស្តីពីសិទ្ធិមនុស្ស អនុម័តលើសេចក្តីប្រកាស និងកម្មវិធីសកម្មភាព ដែលត្រូវបានវៀតណាមលើកសំណើរ និងតាក់តែង (២៥ មិថុនា ១៩៩៣)។

ក្នុងសិក្ខាសាលា នេះ អ្នកវិទ្យាសាស្ត្រ និងប្រតិភូបានបញ្ជាក់ពីអត្ថន័យ និងតម្លៃសហសម័យនៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងអត្ថន័យចំពោះវៀតណាមជាពិសេសគឺក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងចីរភាព។ លោកសាស្ត្រាចារ្យរង បណ្ឌិត Tuong Duy Kien នាយកវិទ្យាស្ថានសិទ្ធិមនុស្ស បណ្ឌិតសភានយោបាយជាតិហូជីមិញ មានប្រសាសន៍ថា៖ “ដើម្បីការពារ និងធានាសិទ្ធិរបស់ប្រជាជនឲ្យបានល្អភារកិច្ចសំខាន់បំផុតគឺលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន។ ប្រជាជនត្រូវតែយល់ដឹងពីសិទ្ធិរបស់ខ្លួន ហើយប្រសិនបើចង់យល់ដឹងពីសិទ្ធិទាំងនោះ គឺត្រូវអនុវត្តន៍តាមរយៈការឃោសនា។ឃោសនាដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសិទ្ធិ។ នៅពេលដែលប្រជាជន និងបុគ្គលប្រជាពលរដ្ឋដឹងថាខ្លួនមានសិទ្ធិអ្វីខ្លះគឺអាចការពារសិទ្ធិរបស់ខ្លួនឯង គោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងធ្វើការតាមរដ្ឋធម្មនុញ្ញ និងច្បាប់ផងដែរ”។

ប្រតិភូបានវិភាគ និងបញ្ជាក់អំពីគុណសម្បត្តិ និងបញ្ហាប្រឈមក្នុងការធានា និងលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម និងជុំវិញពិភពលោក ក្នុងបរិបទដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រមទាំងលើកទិសដៅ និងដំណោះស្រាយ ដើម្បីបន្តសុក្រិតប្រព័ន្ធច្បាប់ជាតិ ស្រប់តាមស្តង់ដារអន្តរជាតិស្តីពីសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ