ឈូងសមុទ្រ Ha Long ទទួលកិត្តនាមអច្ចរិយវត្ថុធម្មជាតិថ្មីពិភពលោកជាផ្លូវការ
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan ថ្លែងមតិនៅពិធី(http://www.quangninh.gov.vn) |
នាយប់ថ្ងៃទី 27 មេសា នៅទីក្រុងហាណូយ ឈូងសមុទ្រ Ha Long បានទទួលកិត្តនាម អច្ចរិយវត្ថុ ធម្មជាតិថ្មីពិភពលោក។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Thien Nhan អះអាងថា៖ វៀតណាម មានរមនីយដ្ឋាន បេតិកភ័ណ្ឌវប្បធម៏ រូបីយ៍ អរូប័យ៍ជាច្រើន និងក្នុងនោះ មានឈូងសមុទ្រ Ha Long ។ ដំបន់នេះ ដែលបាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៏របស់ អង្គការសហប្រជាជាតិ (UNESCO ) ទទួល ស្គាល់ជា បេតិកភ័ណ្ឌធម្មជាតិពិភពលោក អំពីតំលៃវិចិត្តសិល្បះ ( នាឆ្នាំ 1994 ) និង អំពីភូគព្គសាស្ត្រ ( នាឆ្នាំ 2010)។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា៖
“នេះគឺជាសេចក្ដីសប្បាយរីករាយ មោទនភាពដ៏ធំធេញរបស់យើងអំពីអច្ចរិយវត្ថុ របស់ប្រទេសជាតិ ទន្ទឹមនឹងនោះ ក៏ទាមទា ការទទួលខុសត្រូវខ្ពស់ជាងទៀត របស់ មនុស្សម្នាក់ៗ ក្នុងការរក្សារ និងអភិរក្សរ និងពង្រីក តំលៃ ឈូងសមុទ្រ Ha Long ទៀត
ផង”។
នាថ្ងៃទី ១ ឧសភា ខាងមុខនេះ ខេត្ត Quang Ninh ក៏បានរៀបចំកម្មវិធីទទួលកិត្តនាមនេះ រួមជាមួយ ព្រឹត្តិការណ៏ ពិធីបុណ្យ Carnaval Ha Long 2012។ បង Tran Manh Oanh ជន
ម្នាក់នៅទីក្រុង Ha Long បានអោយដឹងថា៖
“ជាជនរបស់ទីក្រុង Ha Long ម្នាក់ ខ្ញុំមានមោទនាភាព បំផុត នាពេលបានរស់នៅក្នុងដំបន់ មានអច្ចរិយវ្ត្ថុធម្មជាតិពិភពលោក។ ខ្ញុំបានទៅ ដំបន់ជាច្រើនហើយ ប៉ុន្តែ គ្មានដំបន់ណា ស្រស់ស្អាតដូចជានៅទីនេះទេ”៕