ដាណឺម៉ាកនឹងបន្តជួយវៀតណាមអភិរក្សពហុបែបជីវសាស្ត្រ
(VOVworld)- ដាណឺម៉ាកនឹងបន្តជួយវៀតណាមអភិរក្សពហុបែបជីវសាស្ត្រ។ព្រះអង្គ
ម្ចាស់ដាណឺម៉ាក់ Henrik Marie Hans Andres បានអះអាងដូច្នេះ ក្នុងសន្និសិទកាសែត
ដែលបានរៀបចំឡើងនាថ្ងៃទី៥វិច្ឆិកានៅទីក្រុងហាណូយ សំដៅ ចែករំលែកអំពី
ដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៨តុលាដល់ ថ្ងៃទី៥វិច្ឆិកា និងឧទ្ទេស
នាមអំពីបណ្តាគំរោងការណ៍អភិរក្សពហុបែបជីវ សាស្ត្រ ដោយ WWF អនុវត្តនៅ
វៀតណាម។ ថ្លែងមតិនៅសន្និសីទនេះ ព្រះអង្គម្ចាស់ដាណឺម៉ាក់ Henrik Marie Hans
Andres និងជាប្រធានកិត្តយស អង្គការ World Wide Fund for Nature (WWF) ដាណឺ
ម៉ាក់បានឲ្យដឹងថា ក្នុង ដំណើរទស្សនកិច្ចនៅវៀតណាមរយៈពេល១០ថ្ងៃកន្លងទៅ
គណៈប្រតិភូ WWF របស់ដាណឺម៉ាក់ បានធ្វើការស្វែងយល់ យ៉ាងជ្រាលជ្រៅអំពី
សកម្មភាពអភិរក្សពហុជីវៈសាស្ត្រនៅវៀតណាម។ ព្រះអង្គម្ចាស់បានសង្កត់ធ្ងន់ថា
នាពេលខាង មុខ WWF ដាណឺម៉ាក់ ក៏ដូចជាបណ្តាអង្គការ អង្គភាពអាជីវកម្មដាណឺម៉ាក់
នឹង បន្តជួយឧបត្ថម្ភដើម្បីជម្រុញថែមទៀត រាល់សកម្មភាពអភិរក្សធម្មជាតិ នៅវៀត
ណាម ក្នុងនោះមានការបើកទូលាយរូបសណ្ឋានដែលកំពុងបាន អនុវត្តនៅវៀតណាម៕