ដោះស្រាយការលំបាកអោយបណ្ដាអង្គភាពអាជីវកម្ម​

 

“គោលនយោបាយឥណទានរបស់បណ្ដាធនាគារ កំពុងដើរចំទិស និងដោះស្រាយ
ការលំបាកជាជំហានៗ អោយបណ្ដាអង្គភាពអាជីវកម្ម​និយាយដោយឡែក និង  ខឿនសេដ្ឋកិច្ចនិយាយរួម​”។ នេះគឺជាការ​សន្និដ្ឋាន​នៅវេទិកា អំពីគោលនយោ បាយឥណទាន ដោះស្រាយការលំបាក ជំរុញ​ផលិតកម្ម​ អាជីវកម្ម អភិវឌ្ឍន៍ ដែល ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ១៦ សីហា ​នៅទីក្រុង​ហាណូយ។ ដើម្បីដោះស្រាយ ការលំបាកអោយអង្គភាពអាជីវកម្ម មតិជា​ច្រើននៅវេទិកាលើកនេះ  បានចាត់ទុកថា៖  ប្រការសំខាន់គឺបណ្ដាអង្គភាព​អាជីវកម្មត្រូវមានតម្លាភាពហិរញ្ញវត្ថុ។ លោក Nguyen
Van Hoan អគ្គនាយករង​ធនាគារពាណិជ្ជកម្ម ភាគហ៊ុន Dai Duong បានអោយដឹង ថា៖ 
ជាមួយបណ្ដា​គំរោងការណ៏មានចរិតលក្ខណះអនុវត្តជាក់ស្ដែង វិធី​អាជីវកម្មល្អគឺនៅ តែទទួលបានការប្រាក់កម្ចីពី ១៥% -១៦%ក្នុងមួយឆ្នាំ។ ប៉ុន្តែ រួម​ជាមួយ​បណ្ដាគោល
នយោបាយ ជួយឧបត្ថម្ភដោះស្រាយការលំបាក់ ជួយអង្គភាព​អាជីវកម្មលក់ទំនិញ ​បណ្ដាអង្គភាពអាជីវកម្មក៏ត្រូវមាន​បណ្ដាវិធាន​ការណ៍​ជាក់ស្ដែងដើម្បី បង្ការ  ទប់ទល់ហានិភ័យទៀតផង៕


ដោះស្រាយការលំបាកអោយបណ្ដាអង្គភាពអាជីវកម្ម​ - ảnh 1
​“គោលនយោបាយឥណទានរបស់បណ្ដាធនាគារ កំពុងទៅតាមចំទិស និងដោះ ស្រាយ ការលំបាកជាជំហានៗ អោយបណ្ដាអង្គភាពអាជីវកម្មនិយាយដោយឡែក និង ខឿនសេដ្ឋកិច្ចនិយាយរួម”។(internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ