តំបន់យុទ្ធសាស្ត្ររបស់វៀតណាមបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ច ធានាសន្តិសុខការពារជាតិ

(VOVworld) - បណ្ដាខេត្តនៃតំបន់ពាយ័ព្យ តំបន់ខ្ពង់រាបភាគកណ្ដាលនិងតំបន់ប៉ែក
ខាងលិចភូមិភាគខាងត្បូង មានខ្សែព្រំដែនលើដីគោកជាប់ជាមួយប្រទេស ចិន ឡាវ
និងកម្ពុជា​ប្រវែងជិត៣៥០០គីឡូម៉ែត្រ ហើយមានទីតាំងយុទ្ធសាស្ត្រ សំខាន់ពិ
សេសអំពីសេដ្ឋកិច្ចសង្គមនិងការពារជាតិ។នាពេលកន្លងទៅ រដ្ឋបានផ្សព្វផ្សាយ
គោលនយោបាយដោយឡែកជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់
និមួយៗ តាមនោះរួមចំណែករក្សាសន្តិសុខការពារជាតិ។នៅសន្និសីទ វាយតំលៃ
អំពីលទ្ធផលក្រោយរយៈពេល១ឆ្នាំអនុវត្តភារកិច្ចរបស់គណៈកម្មាធិការទទួល
បន្ទុកតំបន់ពាយ័ព្យ តំបន់ខ្ពង់រាបភាគកណ្ដាលនិងតំបន់ប៉ែកខាងលិចភូមិភាគ
ខាងត្បូង នាព្រឹកថ្ងៃទី២២ កក្កដា គណៈកម្មាធិការទាំង៣នោះបានឯកភាពនឹងបន្ត
អនុវត្តល្អនូវតួនាទី ភារកិច្ចនៅតំបន់នានា ជំរុញខ្លាំងដំណើរការកសាងហេដ្ឋារច
នាសម្ព័ន្ធសេដ្ឋកិច្ច សង្គមនិងនាំចេញគោលនយោបាយជួយឧបត្ថម្ភកាត់បន្ថយ
ភាពក្រីក្រសំរាប់ប្រជាជននៅតំបន់ព្រំដែន។ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក
 Vu Van Ninh បានសង្កត់ធ្ងន់ថា៖
តំបន់យុទ្ធសាស្ត្ររបស់វៀតណាមបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ច ធានាសន្តិសុខការពារជាតិ - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ថ្លែងមតិនៅសន្និសីទ

 “ត្រូវអនុវត្តល្អបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ សន្តិសុខការពារជាតិនៅ
លើ តំបន់និមួយៗ ព្រមទាំងច្បាមជាប់ស្ថានភាពសន្តិសុខព្រំដែន សន្តិសុខកិច្ច
ការបរទេស តាមនោះមានវិធានការដោះស្រាយនិងរាយការណ៍ទាន់ពេលវេលា
ជូន មជ្ឈឹម មានដំណោះស្រាយបង្កើនផលិតកម្ម ធានាជីវភាពរស់នៅសំរាប់ប្រ
ជាជន និយាយរួម ជាពិសេសគឺនៅតំបន់ព្រំដែន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ