តំបន់អង្គភាពអាជីវកម្មនានានៅវៀតណាមត្រៀមរៀបចំប្រាក់ចំនួន២រយលានលានដុងសម្រាប់ផ្គត់ផ្គង់ទំនិញតេត

តំបន់អង្គភាពអាជីវកម្មនានានៅវៀតណាមត្រៀមរៀបចំប្រាក់ចំនួន២រយលានលានដុងសម្រាប់ផ្គត់ផ្គង់ទំនិញតេត - ảnh 1
រូបថតៈ អ៊ីនធើណែត


(VOVworld)- តំបន់និងអង្គភាពអាជីវកម្មនានានៅវៀតណាមត្រៀមរៀបចំប្រាក់
ចំនួន២រយលានលានដុងសម្រាប់ផ្គត់ផ្គង់ទំនិញក្នុងឱកាសបុណ្យតេតប្រពៃណី
វៀត ណាមនាពេលខាងមុខ។ តាមអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀត
ណាមលោក Do Thang Hai ថា តួរលេខនេះគឺកើន១០%បើប្រៀបនឹងបុណ្យតេត
ឆ្នាំមុន។ បច្ចុប្បន្ន ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម កំពុងបញ្ជា ណែនាំ កម្លាំងគ្រប់គ្រងទីផ្សារយកចិត្តទុកដាក់ការងារត្រួតពិនិត្យការអនាម័យ សុវត្ថ
ភាពម្ហូបអាហារ និងការប្រើប្រាស់ទំនិញ មានប្រភពច្បាស់លាស់សំដៅធានា
សុខភាពប្រជាជន។ លើសពីនេះទៅទៀត​ ក្រសួងបានលាតត្រដាងអនុវត្ត សកម្មភាពជាច្រើនដើម្បីត្រួតពិនិត្យតម្លៃ ជៀសវាងស្ថានភាពបំរ៉ែបំរួលមិនប្រ
ក្រតីនៃតម្លៃទំនិញ។

        “យើងខ្ញុំបានបញ្ជាណែនាំមន្ទីឧស្សាហពាណិជ្ជកម្មរួមជាមួយបណ្តាអង្គ ភាពអាជីវកម្មក្នុងប្រទេសបើកផ្សារណាត់ទំនិញវៀតណាម បញ្ចូនទំនិញវៀត
​ណាមទៅកាន់ជនបទ បណ្តាមណ្ឌលកែច្នៃធំៗ ដើម្បីអតិថិជនត្រូវបានទិញ ទំនិញមានគុណភាពនិងតម្លៃស្ថេរភាព”។

        ក្នុងឱកាសនេះដែរ ក្រសួងឧស្សាហពាណិជ្ជកម្មក៏បានបំផុស ដំណើការ
ប្រឆាំងនឹងការរត់ពន្ធ ការលួចបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ