ថ្ងៃអាទិត្យក្រហមទទួលបានឯតទគ្គកម្មដោយទទួលបានឈាមជាង ៤២ ពាន់អង្គភាព

(VOVWORLD) -គិតមកដល់ពេលនេះ អង្គភាពឈាមសរុប ដែល អ្នកស្ម័គ្រចិត្តនៅទូទាំងប្រទេស បរិច្ចាគ ក្នុងកម្មវិធី ថ្ងៃអាទិត្យក្រហម លើកទី ១០ ឆ្នាំ ២០១៨ គឺទទួលបានឈាមជាង ៤២ ពាន់អង្គភាព។
ថ្ងៃអាទិត្យក្រហមទទួលបានឯតទគ្គកម្មដោយទទួលបានឈាមជាង ៤២ ពាន់អង្គភាព - ảnh 1ថ្ងៃអាទិត្យក្រហមទទួលបានឯតទគ្គកម្មដោយទទួលបានឈាមជាង ៤២ ពាន់អង្គភាព 

នេះគឺជាឯតទគ្គកម្មថ្មីក្នុងដំណើរការស្ម័គ្រចិត្តថ្ងៃអាទិត្យក្រហម ដោយពាក្យស្លោក បរិច្ចាគ ឈាម ជួយសង្គ្រោះមនុស្ស បេសកកម្មរបស់មិត្ត និងខ្ញុំ។ នាបច្ចុប្បន្ន ទីក្រុងហូជីមិញគឺជា អង្គភាពនាំមុខគេក្នុងចំណោម ខេត្ត ក្រុង ទាំង ៣១អំពីបរិមាណឈាម ដោយមានឈាមជាង ១៥ ពាន់អង្គភាព។

បន្តកម្មវិធី ថ្ងៃអាទិត្យក្រហម នាថ្ងៃទី ២៧ មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ថ្ងៃអាទិត្យក្រហម ដោយមាននិស្សិត សិក្ខាកាម គ្រូបង្រៀន កម្មាភិបាល ចូលរួមចរិច្ចាគឈាមជាង ៦៥០ នាក់។ បញ្ចប់ព្រឹត្តិការណ៍នេះ ទទួលបានបន្ថែមឈាម ចំនួន ៥០០ អង្គភាព។

វាយតម្លៃអំពីសកម្មភាពបរិច្ចាគឈាមស្ម័គ្រចិត្ត ថ្ងៃអាទិត្យក្រហម លើកទី ១០ ឆ្នាំ ២០១៨ នោះ លោកស្រី Hoang Thien Nga ប្រធានតំណាងកាសែត Tien Phong នៅខេត្ត Dak Lak និងជាសមាជិកានៃគណចាត់តាំងថ្ងៃអាទិត្យក្រហម នៅខេត្ត Dak Lak បានឲ្យដឹងថា៖

“យើងប៉ាន់ស្មានថានឹងទទួលបានបរិមាណឈាមចំនួនចំនួន៣៥០០ អង្គភាព។ យើងឃើញថា មនសិការចូលរួមបរិច្ចាកឈាមរបស់បងប្អូនជនជាតិក្នុងខេត្ត គឺ ត្រូវបានលើកកម្ពស់ជាច្រើន ហើយនេះគឺជាក្ដីសប្បាយរីករាយសម្រាប់ផ្នែកសុខាភិបាល និងរបស់ខេត្តផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ