|
ថ្ងៃអាទិត្យក្រហមលើកទី៧ (VOV) |
Vovworld-ថ្ងៃអាទិត្យក្រហមជាទិវាបុណ្យបរិចាកឈាមស្ម័គ្រចិត្តបានរៀបចំ
សំដៅរួមចំណែកជោសនាសំរាប់ចលនាបរិចាកឈាមស្ម័គ្រចិត្តនិងជំនះពុះពារ
លើស្ថានភាពខ្វះខាតឈាមដើម្បីព្យាបាលសង្គ្រោះបន្ទាន់នៅបណ្ដាមូលដ្ឋាន
សុខាភិបាលក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម។
ថ្ងៃអាទិត្យក្រហមលើកទី៧ឆ្នាំនេះបានប្រព្រឹត្តទៅនាថ្ងៃទី២៥មករានៅទីក្រុង
ហាណូយដោយមានសារ បរិចាកឈាមសង្គ្រោះមនុស្ស-វាសនារបស់មិត្តនិងខ្ញុំ។
ថ្លែងមតិនៅទីនេះឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយ
តំលៃខ្ពស់និងលើកតម្កើងកំលាំងមានសម័ត្ថកិច្ចជនស្ម័គ្រចិត្តបានរួមចំណែកក្នុង
ព្រឹត្តិការណ៍សំខាន់នេះ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ជំរុញការងារឃោសនាថែមទៀតដើម្បីជនគ្រប់រូបយល់អំពីអត្ថន័យមនុស្ស
សាស្ត្រដ៏ជ្រាលជ្រៅនេះ។ ខ្ញុំជឿជាក់ថា ការបរិចាកឈាមជួយសង្គ្រោះមនុស្សរបស់
យើងនាពេលខាងមុខនឹងក្លាយទៅជាចលនាមហាជនដ័ទូលំទូលាយ បង្ហាញនូវចរិត
លក្ខណៈមនុស្សសាស្ត្រដ៏ជា្រលជ្រៅរបស់ប្រជាជាតិយើង ប្រទេសជាតិយើង៕”